បើទោះជាលោកដូណាល់ ត្រាំ បានអង្គុយកៅអីប្រធានាធិបតីសហរដ្ឋអាមេរិក បានជិត២ឆ្នាំទៅហើយក្តី ប៉ុន្តែរឿងអាស្រូវពាក់ព័ន្ធទៅនឹងលទ្ធផលឆ្នោត ដែលរងការចោទប្រកាន់ថា រុស្ស៊ី គឺជាអ្នកនៅពីក្រោយខ្នងមិនទាន់បានចប់នៅឡើយទេ។
កាលពីថ្ងៃសុក្រ ទី២៧ ខែកក្កដា ឆ្នាំ២០១៨ លោក Michael Cohen អតីតមេធាវីរបស់លោកដូណាល់ ត្រាំ បាននិយាយថា ត្រាំ បានដឹងជាមុនពីជំនួបរវាងគណៈប្រតិភូរុស្ស៊ី និងកូនប្រុសរបស់លោក ក្នុងគម្រោងជួយជ្រោមជ្រែងយុទ្ធនាការបោះឆ្នោតឱ្យគណបក្សរបស់លោក ឈ្នះតំណែងប្រធានាធិបតី។ ក្រុមប្រតិភូរុស្ស៊ី បានលួចបញ្ចោញព័ត៌មានសម្ងាត់ ដែលធ្វើឱ្យប៉ះពាល់ដល់លោកស្រីហ៊ីលឡារី គ្លីនតុន មុនយុទ្ធនាការបោះឆ្នោត។
លោក Michael Cohen បាននិយាយថា ខ្ញុំមានវត្តមាននៅទីនោះដែរ នៅពេលដែលកូនប្រុសច្បងរបស់ដូណាល់ ត្រាំ Donald Trump Jr ជម្រាបប្រាប់ឪពុករបស់ខ្លួន ពីជំនួបប្រជុំជាមួយគណៈប្រតិភូរុស្ស៊ី។ មុនការបោះឆ្នោត រុស្ស៊ី បានបញ្ជន្ជូគណៈប្រតិភូមូយួក្រុម មកជួបជាមួយកូនប្រុសរបស់ដូណាល់ ត្រាំ ជាមួយនឹងការសន្យាផ្តល់មធ្យោបាយ ដែលអាចធ្វើឱ្យលោកស្រីហ៊ីលឡារី គ្លីនតុន បេក្ខជនមកពីគណបក្សប្រជាធិបតេយ្យ ជាប់ពាក់ព័ន្ធទៅនឹងបទឧក្រិដ្ឋ ដែលឈានទៅរកការបរាជ័យក្នុងដំណើរការបោះឆ្នោត ឆ្នាំ២០១៦។
ទោះបីជាមានការចោទប្រកាន់ថា ដូណាល់ ត្រាំ បានដឹងរឿងនេះជាមុនក៏ដោយ ប៉ុន្តែ លោក Michael Cohen ពុំមានភ័ស៉្ត័តាងរឹងមាំដើម្បីដាក់បន្ទុកនោះទេ ខណៈដូណាល់ ត្រាំ តែងតែច្រានចោលការចោទប្រកាន់នេះ។
ដោយឡែក លោក Rudy Giuliane មេធាវីបច្ចុប្បន្នរបស់ប្រធានាធិបតី បាននិយាយថា លោកមិនជឿសម្តីអតីតមេធាវីរូបនេះទេ ហើយលោកបាននិយាយថា ប្រសិនបើយើងជឿគាត់ វាអាចនឹងបំផ្លាញជំនឿទុកចិត្តទៅលើប្រព័ន្ធតុលាការ។
គួររំលឹកថា ក្រោយការបោះឆ្នោតបានតែប៉ុន្មានខែ ក៏មានការបែកធ្លាយព័ត៌មានថា ប្រទេសរុស្ស៊ី បានជ្រៀតជ្រែកចូលទៅកិច្ចការបោះឆ្នោតសហរដ្ឋអាមេរិក ដោយលួចបញ្ចោញព័ត៌មានសម្ងាត់របស់លោកស្រីគ្លិនីតុន ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងប្រជាប្រិយភាពរបស់លោកស្រី។ នេះគឺជឺាដើមចមមួយ ដែលនាំឱ្យលោកស្រីចាញ់ឆ្នោត៕