តាមប្រភពព័ត៌មានរ៉យទ័រ ចេញផ្សាយកាលពីថ្ងៃទី27 ខែកក្កដា ឆ្នាំ2018 បានឱ្យដឹងថា អ៊ីស្រាអែល បានសម្រេចដោះលែងស្ត្រីតួកគី ម្នាក់ ដែលរងការចោទប្រកាន់ជាប់ពាក់ព័ន្ធទៅនឹងពួកសកម្មប្រយុទ្ធហាម៉ាស់ តាមសំណើរបស់ប្រធានាធិបតីដូណាល់ ត្រាំ។
អ៊ីស្រាអែល បានចាប់ឃុំខ្លួនស្ត្រីតួកគី ម្នាក់ ដែលមានឈ្មោះថា Ebru Ozkan ខណៈពេលដែលលោកស្រីបានមកកម្សាន្តនៅប្រទេសនេះ កាលពីខែមិថុនា។ ហើយកាលពីថ្ងៃទី08 ខែកក្កដា តុលាការអ៊ីស្រាអែល បានចោទប្រកាន់អ្នកទេសចរណ៍រូបនេះ ពីបទព្យាយាមភ្ជាប់ខ្លួនជាមួយនឹងក្រុមរដ្ឋអ៊ិស្លាម ប៉ាឡេស្ទីន ប៉ុន្តែ មេធាវីរបស់លោកស្រីបានធ្វើការបដិសេធ។
កាលពីថ្ងៃព្រហស្បតិ៍ កាសែតវ៉ាស៊ីនតោន ប៉ុស្តិ៍ បានរាយការណ៍ថា ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ បានស្នើសុំទៅលោកណេតាន់ យ៉ាហ៊ូ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល តាមរយៈការទូរស័ព្ទឆ្លើយឆ្លង សុំឱ្យដោះលែងលោកស្រី Ebru Ozkan។
មន្ត្រីអ៊ីស្រាអែល ម្នាក់បាននិយាយក្នុងលក្ខខណ្ឌសុំមិនបញ្ចោញឈ្មោះថា ពិតជាមានការស្នើសុំពីសហរដ្ឋអាមេរិក មែន ទាក់ទងទៅនឹងករណីដោះលែងភ្ញៀវទេសចរណ៍រូបនេះ ខណៈដែលស្ថានទូតអាមេរិក ប្រចាំនៅទីក្រុងហ្សេរ៉ុយ សាឡិម។
ទាក់ទងទៅនឹងការដោះលែង មេធាវីរបស់លោកស្រី បានអះអាងថា កូនក្តីរបស់លោកពុំបានប្រព្រឹត្តដូចការចោទប្រកាន់នោះទេ ដូច្នេះការដោះលែងនេះ គឺជាការត្រឹមត្រូវ។
ជាមួយគ្នានេះដែរ ក្រោយការដោះលែង លោកស្រីក៏បានថ្លែងអំណរគុណទៅដល់លោកអេដូហ្គេន ប្រធានាធិបតីតួកគី ដែលតែងតែយកចិត្តទុកដាក់ទៅនឹងករណីនេះ៕