Sunday, November 9, 2025
Homeព័ត៌មានជាតិមកនៅភ្នំពេញ បានតែ៤ថ្ងៃ ប្តីចងកស្លាប់ចោលប្រពន្ធ និងកូន៤នាក់

មកនៅភ្នំពេញ បានតែ៤ថ្ងៃ ប្តីចងកស្លាប់ចោលប្រពន្ធ និងកូន៤នាក់

ភ្នំពេញ ៖ ប្តីប្រពន្ធ២នាក់ រស់នៅមិនសូវចុះសម្រុងគ្នាប៉ុន្មានទេ ដោយសារតែបុរសជាប្តីមានចិត្តប្រចណ្ឌប្រពន្ធខ្លាំង លុះមើលឃើញជីវភាពគ្រួសារខ្សត់ខ្សោយពេក ណាមួយកូនច្រើនផង ទើបប្រពន្ធសុំប្តីចេញមករកការងារធ្វើនៅភ្នំពេញ តែមិនទុកចិត្តក៏តាមមកជាមួយ ជួលបន្ទប់នៅភ្នំពេញស្នាក់នៅបានតែ៤ថ្ងៃ ក៏កើតមានទំនាស់ពាក្យសម្តីនឹងគ្នាតិចតួច ស្រាប់តែបុរសជាប្តីគិតខ្លីចងកសម្លាប់ខ្លួនចោលប្រពន្ធនិងកូន៤នាក់ ឱ្យរស់នៅកំព្រោវទនាគ្មានទីពឹង។

ករណីប្តីផ្ទុះភ្លើងប្រចណ្ឌចងកបញ្ចប់ជីវិតចោលប្រពន្ធ និងកូន៤នាក់នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៨ នៅចំណុចបន្ទប់ជួលលេខ D7 ស្ថិតក្នុងភូមិអង្គតាកូវ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ។

បុរសគំនិតខ្លីដែលចងកធ្វើអត្តឃាត មានឈ្មោះវ៉េង សារ៉ាត់ អាយុ៣៤ឆ្នាំ មានស្រុកកំណើតនៅភូមិកណ្តាល ឃុំសែនជ័យ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ មានប្រពន្ធមានឈ្មោះស៊ុ សុធា អាយុ២៩ឆ្នាំ មានស្រុកកំណើតនៅភូមិច្រេស ឃុំជើងរាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ និងមានកូនក្នុងបន្ទុកចំនួន៤នាក់ (ប្រុស២ ស្រី២)។ ប្តីប្រពន្ធអ្នកទាំងពីរ ទើបនឹងឡើងមកភ្នំពេញរកការងារធ្វើ និងទើបជួលបន្ទប់ ស្ថិតក្នុងភូមិសង្កាត់កើតហេតុខាងលើ ស្នាក់នៅបានរយៈពេលតែ៤ថ្ងៃប៉ុណ្ណោះ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាបានចងកសម្លាប់ខ្លួនប្រាកដមែន ដោយប្រើខ្សែភ្លើងពណ៌ខ្មៅ ចងកភ្ជាប់នឹងធ្នឹមដំបូលបន្ទប់ជួល បណ្តាលឱ្យស្លាប់។

សាកសពជនរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារដឹកទៅកាន់ស្រុកកំណើតឯខេត្តកំពង់ស្ពឺ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES