តាមប្រភពព័ត៌មានពីកាសែតអង់គ្លេស The Mirror ចេញផ្សាយកាលពីថ្ងៃអង្គារ ទី៧ ខែសីហា ឆ្នាំ២០១៨ បានឱ្យដឹងថា លោក Stan Kroenke មហាសេដ្ឋីអាមេរិក បានទិញផ្តាច់ភាគហ៊ុនក្លឹប Arsenal ទាំងអស់ យកមកគ្រប់គ្រងផ្តាច់មុខ ជាមួយនឹងតម្លៃជាង២ពាន់លានដុល្លារ។
ជាការពិត លោក Stan Kroenke ធ្លាប់មានភាគហ៊ុន៦៧ភាគរយ ខណៈមហាសេដ្ឋីរុស្ស៊ី លោក Alisher Usmanov មានតែ៣០ភាគរយប៉ុណ្ណោះ តែឥឡូវនេះ លោក Stan Kroenke ទិញផ្តាច់តែម្តង។
លោក Usmanov នឹងទទួលបានលុយជាង៦០០លានដុល្លារ ពីការលក់ភាគហ៊ុន៣០ភាគរយ របស់ខ្លួនទៅឱ្យលោក Stan Kroenke។
លោក Kroenke ចង់គ្រប់គ្រងក្លឹប Arsenal ផ្ទាល់ខ្លួនតែម្តង រួមបញ្ចូលជាមួយក្លឹបកីឡាប្រភេទផ្សេងៗទៀតដែលលោកមានរួចមកហើយ៕
