Friday, August 22, 2025
Homeព័ត៌មានអន្តរជាតិក្រុមគាំទ្រចិន តវ៉ាប្រឆាំងនឹងសកម្មជនហុងកុង ទាមទារឯករាជ្យ

ក្រុមគាំទ្រចិន តវ៉ាប្រឆាំងនឹងសកម្មជនហុងកុង ទាមទារឯករាជ្យ

កាលពីថ្ងៃអង្គារ ទី១៤ ខែសីហា ឆ្នាំ២០១៨ ក្រុមគាំទ្រគោលនយោបាយចិន តែមួយ បាននាំគ្នាប្រមូលផ្តុំនៅខាងក្រៅបរិវេណក្លឹបឆ្លើយឆ្លងព័ត៌មានបរទេស របស់ទីក្រុងហុងកុង បន្ទាប់ពីសកម្មជនវ័យក្មេងឡើងថ្លែងសុន្ទរកថា ទាមទារឯករាជ្យភាពពីចិន។

ការថ្លែងសុន្ទុរកថារបស់លោក Andy Chan ស្ថានិកគណបក្សជាតិហុងកុង បានធ្វើឱ្យមានការរិះគន់ពីក្រសួងការបរទេសចិន ដែលបានជំរុញឱ្យក្លឹបឆ្លើយឆ្លងព័ត៌មានបរទេសក្រុងហុងកុង លុបចោលកម្មវិធីនេះ។

នៅក្នុងពិធីនោះ លោក Chan សកម្មជននយោបាយវ័យក្មេង បានថ្លែងថា គំនិតរបស់លោកក៏មិនខុសពីមនុស្សម្នាជាច្រើននៅទីក្រុងុហុងកុង ដែលសុទ្ធតែមានក្តីសុបិន្តចង់បានលទ្ធិប្រជាធិបត្យេ។

លោកបានបន្តទៀតថា ប្រសិនបើទីក្រុងហុងកុង មានលទ្ធិប្រជាធិបតេយ្យពិតប្រាកដ បូរណភាពទឹកដីរបស់ទីក្រុងនេះ គឺជារបស់ប្រជាជនហុងកុង ផ្ទាល់តែម្តង។

អ្នកនយោបាយវ័យ២៧ឆ្នាំ បានប្រាប់អ្នកសារព័ត៌មានថា ខ្ញុំនឹងមិនផ្លាស់ប្តូរគោលជំហររបស់ខ្ញុំទេ ហើយខ្ញុំនៅតែអំពាវនាវឱ្យមានឯករាជ្យភាពសម្រាប់ទីក្រុងហុងកុង បើទោះជាការថ្លែងរបស់លោក ត្រូវបានពួកប្រជាធិបតេយ្យនៅក្នុងទីក្រុងនេះ បានសម្តែងក្តីព្រួយបារម្ភខ្លាចទីក្រុងប៉េកាំង ធ្វើការបង្ក្រាបមកលើក្រុមប្រឆាំងទាំងអស់។

ជាមួយគ្នានេះដែរ រដ្ឋាភិបាលក្រុងហុងកុង បានសម្តែងការសោកស្តាយយ៉ាងខ្លាំង  ចំពោះក្លឹបអ្នកឆ្លើយឆ្លងព័ត៌មានបរទេស ដែលបានសម្រេចចិត្តទទួលយកលោក Chan ធ្វើជាវាគ្មិននៅក្នុងពិធីនេះ។ នៅខាងក្រៅបរិវេណ គេឃើញមានអ្នកគាំទ្រគោលនយោបាយចិនតែមួយ ជាង៥០នាក់ បាននាំគ្នាស្រែកតវ៉ា និងថ្កោលទោសចំពោះការថ្លែងរបស់លោក Chan។

ទីក្រុងហុងកុង សព្វថ្ងៃបានដំណើរការនៅក្រោមកិច្ចព្រមព្រៀងជាមួយចិន ដែលបានចែងថា ប្រទេសមួយ ប្រព័ន្ធពីរ ដែលបានសន្យាឱ្យមានការគ្រប់គ្រងដោយខ្លួនឯងកម្រិតខ្ពស់ និងសេរីភាព ប៉ុន្តែ មិនសូវពេញចិត្តនឹងប្រទេសចិន នោះទេ៕

RELATED ARTICLES