Friday, July 4, 2025
Homeកីឡាអន្ដរជាតិSamuel Eto’o ចុះកុងត្រាជាមួយក្លឹបបាល់ទាត់ Qatar SC 

Samuel Eto’o ចុះកុងត្រាជាមួយក្លឹបបាល់ទាត់ Qatar SC 

អតីតប្រធានក្រុមជម្រើសជាតិកាមេរ៉ូន Samuel Eto’o បានយល់ ព្រមចុះហត្ថលេខាជាមួយក្លឹបបាល់ទាត់ Qatar SC  ។ ក្លឹបបាល់ទាត់ Qatar SC បានប្រកាសនៅលើគេហទំព័រ Twitter របស់ខ្លួន កាលពីថ្ងៃពុធ ខែសីហា ថា ក្លឹបទិញបានកីឡាករឆ្នើមប្រចាំឆ្នាំទ្វីបអាហ្វ្រិក ៤សម័យកាល  Eto’o តែមិនបានបញ្ជាក់ឲ្យដឹងពីតម្លៃខ្លួន និងកុងត្រានោះទេ។

Qatar SC គឺជាក្លឹបបាល់ទាត់ទី១៣ ក្នុងអាជីពរបស់កីឡាករខ្សែប្រយុទ្ធជើងចាស់ Eto’o  ។

កីឡាករវ័យ៣៧ឆ្នាំ បានស្ម័គ្រស្មោះមករួមរស់ជាមួយ Qatar SC បន្ទាប់ពីអស់និស្ស័យពីក្លឹបបាល់ទាត់តួកគី Konyaspor  កាលពីដើមខែនេះ។

វត្តមានរបស់ខ្សែប្រយុទ្ធទ្វីបអាហ្រិ្វក នៅក្នុងទឹកដីកាតា និងបានជួបអតីតមិត្តរួមក្រុមក្លឹប Barcelona  គឺកីឡាករ Xaxi  Hernandez ដែលកំពុងលេងឲ្យក្លឹប Al Sadd  និងកីឡាករ  Wesley Sneijder លេងឲ្យក្លឹប Al-Gharafa។

កាលពីឆ្នាំ២០០៩ Eto’o ធ្លាប់ឈ្នះពាន Champion Leagueជាមួយ Xavi កាលនៅលេងជាមួយក្លឹប Barcelona ជាមួយគ្នា។ 1ឆ្នាំក្រោយមក កីឡាករស្បែកខ្មៅរូបនេះ ក៏បានឈ្នះ Champion League នៅជាមួយក្លឹប Inter Milan  ជាមួយកីឡាករ​​ Sneijder ។

កីឡាករ Eto’o ស៊ុតបាល់បញ្ចូលទីឲ្យក្រុមជម្រើសជាតិ បាន ៥៦គ្រាប់ ក្នុងការបង្ហាញវត្តមាន១១៨ប្រកួត និងឈ្នះពាន Africa Cup ចំនួន២លើក៕

RELATED ARTICLES