Friday, August 22, 2025
Homeព័ត៌មានអន្តរជាតិគ្រោះទឹកជំនន់ នៅឥណ្ឌាស្លាប់ជាង164នាក់ និង២០មុឺននាក់ ត្រូវជម្លៀស

គ្រោះទឹកជំនន់ នៅឥណ្ឌាស្លាប់ជាង164នាក់ និង២០មុឺននាក់ ត្រូវជម្លៀស

យ៉ាងហោចណាស់ មនុស្ស164នាក់ បានស្លាប់បាត់បង់ជីវិត នឹងជាង20ម៉ឺននាក់ កំពុងតែត្រូវបានជម្លៀសចេញដោយជំនន់ទឹកភ្លៀងមូសុង នៅរដ្ឋ Kerala ភាគខាងជើងនៃប្រទេសឥណ្ឌា នេះបើយោងតាមប្រភពព័ត៌មានរ៉យទ័រ ចេញផ្សាយកាលពីថ្ងៃសុក្រ ទី17 ខែសីហា ឆ្នាំ2018។

ជំនន់ទឹកភ្លៀងបានចាប់ផ្តើមអស់រយៈពេល 9ថ្ងៃកន្លងមកហើយ នៅក្នុងទីក្រុង Kerala ដែលជាទិសដៅទេសចរណ៍ដ៏សំខាន់បំផុត ទាំងភ្ញៀវជាតិ និងអន្តរជាតិ។

នៅថ្ងៃសុក្រ នេះ លោកនាយករដ្ឋមន្ត្រីឥណ្ឌា នរិន្ទ្រ មូឌី បានធ្វើដំណើរបំពេញទស្សនកិច្ចនៅកន្លែងដែលរងគ្រោះធម្មជាតិទឹកជំនន់នេះ ហើយបានអំពាវនាវឱ្យកងកម្លាំងយោធា និងមន្ត្រីក្រោមឱវាទរបស់លោក ខិតខំប្រឹងប្រែងជួយសង្គ្រោះប្រជាពលរដ្ឋទៅតាមមធ្យោបាយដែលអាចធ្វើបាន។

លោកបានបន្តទៀតថា ខ្ញុំបានអំពាវនាវឱ្យរដ្ឋមន្ត្រីក្រសួងការពារជាតិ ប្រើប្រាស់ឧទ្ធម្ភាគចក្រជាច្រើនីគ្រឿង ដើម្បីជួយសង្គ្រោះប្រជាជន។

យោងតាមនាយកដ្ឋានឧតុនិយមឥណ្ឌា បានឱ្យដឹងថា ទឹកជំនន់នេះអាចនឹងស្រកនៅក្នុងរយៈពេល48ម៉ោងខាងមុខ នៅក្នុងសង្កាត់ចំនួន14 នៃទីក្រុង Kerala។ រហូតមកដល់ពេលនេះ ទឹកជំនន់រដូវវស្សា នៅក្នុងប្រទេសឥណ្ឌា បានសម្លាប់មនុស្ស256នាក់៕

RELATED ARTICLES