ជើងហោះហើរជាច្រើននៅអាកាសយានដ្ឋានទីក្រុងម៉ានីល ត្រូវបានពន្យារពេល បន្ទាប់ពីយន្តហោះមួយគ្រឿង ដែលមានអ្នកដំណើរ165នាក់ នៅលើនោះ បានបើកខុសផ្លូវ បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង កាលពីព្រឹកថ្ងៃសុក្រ ទី17 ខែសីហា ឆ្នាំ2018។ មូលហេតុដែលនាំឱ្យមានការបង្ខំចិត្តចុះចតបែបនេះ ដោយសារតែបញ្ហាអាកាសធាតុភ្លៀងធ្លាក់ខ្លាំង។
ក្រុមហ៊ុនអាកាសចរណ៍ចិន Xiamen Air បានឱ្យដឹងថា យន្តហោះនេះផ្ទុកអ្នកដំណើរ157នាក់ និងអ្នកបើកបរយន្តហោះ ចំនួន8នាក់ បានហោះហើរអាកាសយានដ្ឋាន ចំនួនជាង1ម៉ោង មុននឹងព្យាយាមចុះចតចំនួន2លើក ហើយក៏បានបើកហួសផ្លូវចូលវាលស្មៅ ដែលធ្វើឱ្យរបូតម៉ាស៊ីនខាងឆ្វេងម្ខាង។ ក្រោយកើតហេតុ អាជ្ញាធរហ្វីលីពីន សម្រេចពន្យារពេលជើងហោះហើរ រហូតមកដល់ម៉ោង5ល្ងាច ថ្ងៃសុក្រ។ ជាសំណាងល្អ នៅក្នុងហេតុការណ៍នេះ មិនបណ្តាលឱ្យមានអ្នកស្លាប់បាត់បង់ជីវិតនោះទេ ប៉ុន្តែមានអ្នករបួសស្រាលចំនួន4នាក់៕