Sunday, November 9, 2025
Homeព័ត៌មានជាតិវ៉ៃទ្រព្យសម្បត្តិឪខ្ទេច ខឹងសុំលុយប្អូនស្រី៥មុឺនរៀលមិនបាន

វ៉ៃទ្រព្យសម្បត្តិឪខ្ទេច ខឹងសុំលុយប្អូនស្រី៥មុឺនរៀលមិនបាន

ខេត្តកណ្តាល ៖ បុរសម្នាក់ ក្រោយពីផឹកស្រាស្រវឹងធ្លាក់ភ្នែក បានមកសុំលុយពីប្អូនស្រី៥ម៉ឺនរៀល លុះប្អូនស្រីឱ្យតែ១ម៉ឺនរៀល ក៏មួម៉ៅក្តៅចិត្ត ស្ទុះទៅទាញដុំឥដ្ឋ មកវាយបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះឪពុកគ្មានសល់ ទើបធ្វើឱ្យបុរសជាឪពុកទ្រាំមិនបាន ក៏ប្តឹងសមត្ថកិច្ចចាប់ឃាត់ខ្លួន កាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ នៅចំណុចភូមិកូនជ្រែ ឃុំព្រែកអំបិល ស្រុកស្អាង។

ជនបង្កហេតុ ដែលខឹងសុំលុយប្អូនអត់បានតាមបំណង បែរជាវាយបំផ្លាញទ្រព្យសម្បត្តិរបស់ឪពុកនេះ មានឈ្មោះអុល វុទ្ធី អាយុ៣៩ឆ្នាំ មុខរបររកត្រី មានលំនៅភូមិឃុំកើតហេតុខាងលើ។ ចំណែកជនរងគ្រោះជាឪពុក មានឈ្មោះសេង អុល អាយុ៦៨ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិឃុំកើតហេតុខាងលើ។ រីឯទ្រព្យសម្បត្តិ និងសម្ភារៈដែលរងការខូចខាត រួមមាន  បែកកញ្ចក់ទូចំនួន១ បែកទូលក់បុកល្ហុងចំនួន១ និងបាក់បែក តូបអ្នកតាម្ចាស់ដីចំនួន១។

ក្រោយពីទទួលបានព័ត៌មានខាងលើភ្លាម សមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រែកអំបិល សហការជាមួយប្រជាការពារ បានអន្តរាគមន៍ដល់កន្លែងកើតហេតុ និងបានធ្វើការឃាត់ខ្លួនឈ្មោះអុល វុទ្ធី នាមមកប៉ុស្តិ៍រដ្ឋបាល ដើម្បីធ្វើការសាកសួរ។

ជនសង្ស័យខាងលើ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគបាលស្រុកស្អាង ដើម្បីបន្តអនុវត្តតាមនីតិវីធី៕

RELATED ARTICLES