Sunday, November 9, 2025
Homeព័ត៌មានជាតិកូនប្រុសចិត្តខ្លាំង ដើរលេងបាត់១យប់ ចូលផ្ទះវិញទាញកាំភ្លើងឪបាញ់ស្លាប់

កូនប្រុសចិត្តខ្លាំង ដើរលេងបាត់១យប់ ចូលផ្ទះវិញទាញកាំភ្លើងឪបាញ់ស្លាប់

ខេត្តកំពង់ស្ពឺ ៖ យុវជនឈាមរាវម្នាក់ បានចេញទៅដើរលេងមិនចូលផ្ទះ១យប់ លុះក្រោយពេលត្រឡប់មកវិញ ក៏ដើរចូលទៅក្នុងបន្ទប់ឪពុករបស់ខ្លួន រួចទាញយកកាំភ្លើងរបស់ឪពុកមកបាញ់សម្លាប់ខ្លួនភ្លាមៗ បណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាមគួរឱ្យរន្ធត់ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ នៅចំណុចផ្ទះរបស់ខ្លួន ស្ថិតក្នុងភូមិអង្គសិរី សង្កាត់រកាធំ ក្រុងច្បារមន។

យុវជនចិត្តខ្លាំងគំនិតខ្លី ដែលយកកាំភ្លើងឪពុកបាញ់សម្លាប់ខ្លួននេះ មានឈ្មោះឆិល ពុធតុលា អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ជាមនុស្សប្រើប្រាស់ថ្នាំញៀន រហូតកើតមានបញ្ហាសរសៃប្រសាទទៀតផង។ ជនរងគ្រោះមានឪពុកឈ្មោះឯម សុខុម ជាមន្ត្រីមន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ ខេត្តកំពង់ស្ពឺ និងមានលំនៅក្នុងភូមិសង្កាត់កើតហេតុខាងលើ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះធ្វើការពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតបានជាបានយកកាំភ្លើងរបស់ឪពុកគេបាញ់សម្លាប់ខ្លួនប្រាកដមែន។

សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES