ការសិក្សាមួយបានបង្ហាញថា 5% នៃអំបិល មកពីអាហារដែលចម្អិនខ្លួនឯង ខណៈអំបិលភាគច្រើនមកពីអាហារចម្អិនស្រាប់ (Fast Food) និងអាហារដែលទទួលទាននៅខាងក្រៅ។ សូដ្យូមក្នុងអំបិល មានមុខងារសំខាន់ក្នុងការរក្សាតុល្យភាពនៃសារធាតុរាវក្នុងជាលិកា និងឈាម ប៉ុន្តែប្រសិនទទួលទានបរិមាណច្រើន វាអាចនាំឱ្យសម្ពាធឈាមខ្ពស់ ប្រឈមជំងឺបេះដូង និងជំងឺដាច់សរសៃឈាម ក្នុងខួរក្បាល។
70% នៃការទទួលទានអំបិល គឺមកពីអាហារ Fast Food ស្រាប់ និងការទទួលទានអាហារខាងក្រៅ។ ជាច្រើនឆ្នាំមកហើយ អ្នកជំនាញណែនាំឱ្យបន្ថយអំបិលក្នុងអាហារចម្អិននៅផ្ទះ និងមិនត្រូវបន្ថែមពេលកំពុងទទួលទានអាហារឡើយ ប៉ុន្តែការស្រាវជ្រាវថ្មីមួយនៅអាមេរិក រកឃើញថា អំបិល ភាគច្រើនក្នុងរបបអាហារប្រចាំថ្ងៃ គឺមកពីទឹកជ្រលក់ ដែលអ្នកមិនអាចគ្រប់គ្រងបានក្នុងពេលទទួលទានអាហារ។ ណែនាំថា មនុស្សពេញវ័យ អាចទទួលទានអំបិលត្រឹម6ក្រាម ក្នុង១ថ្ងៃ ឬប្រមាណ1ស្លាបព្រាកាហ្វេ ដែលមានផ្ទុកសូដ្យូម 2300មិល្លីក្រាម។
ប្រសិនចង់កំណត់ការទទួលទានសូដ្យូម ក្នុងកម្រិតទាបជាង 2300មិល្លីក្រាម ក្នុង១ថ្ងៃ គួរជ្រើសអាហារឱ្យច្បាស់លាស់ នៅពេលទៅផ្សារទិញម្ហូប និងពេលទទួលទានអាហារខាងក្រៅ។ សម្រាប់អាហារកញ្ចប់ គួរអានស្លាកសញ្ញាមានសូដ្យូមទាប និងប្រាប់ភោជនីយដ្ឋានឱ្យដាក់ជាតិប្រៃតិច នៅពេលហៅអាហារ។ ប្រសិនមានទម្លាប់ថែមអំបិលពេលទទួលទានអាហារ ត្រូវពិចារណាដាក់វាឱ្យតិចបំផុត ឬមិនដាក់តែម្តង៕