Friday, August 22, 2025
Homeព័ត៌មានអន្តរជាតិមេដឹកនាំយោធាថៃ ប្តេជ្ញាកាត់បន្ថយការរឹតបន្តឹងគណបក្សនយោបាយ

មេដឹកនាំយោធាថៃ ប្តេជ្ញាកាត់បន្ថយការរឹតបន្តឹងគណបក្សនយោបាយ

កាលពីថ្ងៃពុធ ទី២៩ ខែសីហា ឆ្នាំ២០១៨ លោកប្រាយុទ្ធ ចាន់អូចារ នាយករដ្ឋមន្ត្រីថៃ បាននិយាយថា លោកនឹងកាត់បន្ថយការរឹតបន្តឹងទៅលើគណបក្សនយោបាយ និងបើកផ្លូវឱ្យពួកគេ មានឱកាសធ្វើនយោបាយដោយស្មើភាព សម្រាប់ការបោះឆ្នោតថ្នាក់ជាតិ ដែលគ្រោងនឹងធ្វើឡើងនៅឆ្នាំក្រោយ។

នេះបើយោងតាមព័ត៌មាន AP ចេញផ្សាយកាលពីថ្ងៃពុធ ទី២៩ ខែសីហា ឆ្នាំ២០១៨។

នៅក្នុងច្បាប់ថ្មីនេះ គឺមានការបន្ធូរបន្ថយឱ្យគណបក្សនីមួយៗ អាចរៀបចំកិច្ចប្រជុំតែងតាំងអ្នកគ្រប់គ្រងថ្មី និងការទទួលយកសមាជិកថ្មី មុនពេលការបោះឆ្នោត ដែលគ្រោងនឹងធ្វើឡើងនៅខែកុម្ភៈ ឆ្នាំ២០១៩ ខាងមុខ។

ទោះជាយ៉ាងណា ប្រភពព័ត៌មាន AP បានឱ្យដឹងដែរថា យុទ្ធនាការទ្រង់ទ្រាយធំសម្រាប់គណបក្សតូចៗ ដែលគ្រោងនឹងចូលរួម ទំនងជាមិនអនុញ្ញាតឱ្យធ្វើយុទ្ធនាការនោះទេ។

លោកប្រាយុទ្ធ ចាន់អូចារ បានឱ្យដឹងទៀតថា ការរឹតបន្តឹងទៅលើគណបក្ស អាចនឹងបន្ធូរបន្ថយនៅពេលដ៏ខ្លីខាងមុខនេះ តាមរយៈការបញ្ជាពិសេសពីនាយកប្រតិបត្តិ។

គួររំលឹកថា ប្រទេសថៃ ដែលដឹកនាំដោយយោធា ក្រោយរដ្ឋប្រហារឆ្នាំ២០១៤ បណ្តេញលោកស្រីយីងឡាក់ ចេញពីតំណែងការធ្វើនយោបាយ ត្រូវបានរឹតត្បិតយ៉ាងខ្លាំង ការជួបជុំអ្នកនយោបាយដែលមានគ្នា៥នាក់ ឬច្រើនជាងនេះ ត្រូវបានហាមឃាត់ ដោយរបបយោធាមួយនេះ៕

RELATED ARTICLES