ទីបំផុត កីឡាករវ័យ២១ឆ្នាំ Richarlison ត្រូវបានក្រុមជម្រើសជាតិប្រេស៊ីល កោះហៅចូលរួមក្នុងយុទ្ធនាការប្រកួតមិត្តភាពនៅខែក្រោយ ប៉ះជាមួយក្រុមជម្រើសជាតិអាមេរិក និងអែលសាល់វ៉ាឌ័រ។
នេះគឺជាឱកាសលើកទី១ ដែលបានបង្ហាញខ្លួនក្នុងក្រុមជម្រើសជាតិឈុតធំ។ បច្ចុប្បន្នគេកំពុងលេងឱ្យក្រុមជម្រើសជាតិ អាយុ២០ឆ្នាំ។ នៅជាមួយក្រុមជម្រើសជាតិ U20 ធ្លាប់រកគ្រាប់បាល់បាន៣គ្រាប់ ក្នុងការបង្ហាញវត្តមាន១០ប្រកួត។
កីឡាករវ័យ២១ឆ្នាំ បានមកដល់ពហុកីឡដ្ឋាន Goodison Park ពីក្លឹប Watford ក្នុងតម្លៃជាង៤៥លានដុល្លារ។
ខ្សែប្រយុទ្ធរូបនេះ បានបង្ហាញទម្រង់លេងដ៏លេចធ្លោជាមួយក្លឹប Everton គឺស៊ុតបាល់បាន៣គ្រាប់ ក្នុងការបង្ហាញវត្តមាន៣ប្រកួតដំបូង។
កីឡាករ Richarlison នឹងចូលមកជំនួសខ្សែប្រយុទ្ធ Pedro របស់ក្លឹប Fluminense ដែលរបួសក្បាលជង្គង់ ក្នុងអំឡុងពេលប្រកួតជាមួយក្លឹប Cruzeiro កាលពីចុងសប្តាហ៍កន្លងទៅ៕