Saturday, July 5, 2025
Homeកីឡាអន្ដរជាតិអតីតប្រធានសហព័ន្ធបាល់ទាត់ប្រេស៊ីល ជាប់ពន្ធនាគារ៤ឆ្នាំ ពីបទពុករលួយ

អតីតប្រធានសហព័ន្ធបាល់ទាត់ប្រេស៊ីល ជាប់ពន្ធនាគារ៤ឆ្នាំ ពីបទពុករលួយ

លោក Jose Maria អតីតប្រធានសហព័ន្ធបាល់ទាត់ប្រេស៊ីល ត្រូវបានតុលាការអាមេរិក កាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល៤ឆ្នាំ ពីបទពុករលួយ។

លោក Marin បានកាត់ទោសម្តងរូចហើយ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧ ដោយសារតុលាការសហព័ន្ធអាមេរិក ទៅលើបទល្មើសចំនួន៦ រួមទាំងរកស៊ីទុច្ចរិត លាងលុយកខ្វក់ និងការបន្លំលុយតាមប្រព័ន្ធអេឡិចត្រូនិក ជាដើម។

លោក Jose Maria Marin វ័យ៨៦ឆ្នាំ ត្រូវបានកាត់ទោសដោយតុលាការអាមេរិក ទីក្រុងញូវយ៉ក ឱ្យជាប់ពន្ធនាគាររយៈពេល៤ឆ្នាំ ពិន័យជាប្រាក់១,២លានដុល្លារ និងតម្រូវឱ្យរឹបអូសយកប្រាក់ដែលទទួលបានពីអំពើពុករលួយ ចំនួន៣,៣៤លានដុល្លារថែមទៀត។

ទាក់ទងទៅនឹងបញ្ហានេះ លោក Charles Stillman មេធាវីរបស់លោក Mr Marin បាននិយាយថា លោកមានការខកចិត្តជាមួយនឹងការកាត់ទោសរយៈពេលយូរបែបនេះ ហើយលោកគ្រោងនឹងប្តឹងឧទ្ធរណ៍បន្តទៀត៕

RELATED ARTICLES