យោងតាមប្រភពព័ត៌មានពី Goal.Com ចេញផ្សាយកាលពីថ្ងៃអង្គារ ទី២៨ ខែសីហា ឆ្នាំ២០១៨ បានឱ្យដឹងថា ខ្សែប្រយុទ្ធ Salah អាចនឹងចាកចេញពីក្រុមជម្រើសជាតិ បន្ទាប់ពីមានជម្លោះជាមួយសមាគមបាល់ទាត់អេហ្ស៊ីប ពាក់ព័ន្ធនឹងការផ្សព្វផ្សាយពាណិជ្ជកម្ម។
កាលពីមេសា ខ្សែប្រយុទ្ធក្លឹប Liverpool បានផ្ទុះកំហឹងនៅពេលដែលរូបភាពរបស់លោក ត្រូវបានក្រុមហ៊ុនទូរគមនាគមន៍ គូប្រជែងជាមួយក្រុមហ៊ុន Vodafone ដែលជាអ្នកឧបត្ថម្ភរបស់គាត់។
Salah បានដាក់ពាក្យប្តឹងទៅសមាគមបាល់ទាត់អេហ្ស៊ីប ចំពោះក្រុមហ៊ុនដែលបានយករូបភាពរបស់លោកទៅផ្សព្វផ្សាយ ប៉ុន្តែរហូតមកដល់ពេលនេះ នៅតែគ្មានដំណោះស្រាយ។
ក្រៅពីរឿងនេះ Salah ក៏មានអារម្មណ៍ថា លោកត្រូវបានគាត់ប្រើប្រាស់ជានិម្មិតរូបនយោបាយ ក្នុងអំឡុងពេលប្រកួតបាល់ទាត់ពិភពលោក ខណៈ ពេលដែលលោកត្រូវបានលោក Ramzen Kadyrov ប្រមុខមេដឹកនាំសាធារណៈរដ្ឋឆេឆេនី ផ្តល់សញ្ជាតិកិត្តិយសឱ្យ៕