កីឡាករខ្សែបម្រើ Ivan Rakitic បានច្រានចោលសំណើសុំទិញរបស់ក្លឹប Paris SG។ ក្លឹបអ្នកមាននៅលីកកំពូលបារាំង Paris SG គ្រោងនឹងចំណាយលុយច្រើនលានដុល្លារ ទិញយកកីឡាករខ្សែបម្រើក្រុមជម្រើសជាតិក្រូអាស៊ី រូបនេះ។
ក្រោយពីលេចឮព័ត៌មានថា ក្លឹប Paris SG ចង់បាន Ivan Rakitic បាននិយាយថា រូបគេមិនទាន់ចង់ចាកចេញពីក្លឹប Barcelona នៅឡើយទេ។
Ivan Rakitic បាននិយាយថា “ខ្ញុំមិនទាន់អស់និស្ស័យពីក្លឹប Barcelona នៅឡើយទេ។ ខ្ញុំសង្ឃឹមថា ខ្ញុំអាចបន្តលេងនៅទីនេះ យូរអង្វែងតទៅទៀត”។
ខ្សែបម្រើរូបនេះ បានបន្តទៀតថា គ្មានអ្នកណាបញ្ជុះបញ្ចូលខ្ញុំឱ្យនៅទីនេះទេ តែ Barcelona គឺជាក្លឹបបាល់ទាត់ល្អបំផុតនៅលើពិភពលោក។
ខ្សែបម្រើវ័យ៣០ឆ្នាំ បានចូលមកលេងឱ្យក្លឹប Barcelona កាលពីឆ្នាំ២០១៤ ក្រោយផ្លាស់មកពីក្លឹប Sevilla។ នៅជាមួយក្លឹបនេះ ធ្លាប់ស៊ុតបាល់បាន២១គ្រាប់ ក្នុង១៣៥ប្រកួត”