Friday, August 22, 2025
Homeព័ត៌មានអន្តរជាតិរដ្ឋមន្ត្រីការបរទេសរុស្ស៊ី ៖ អាមេរិក និងសម្ព័ន្ធមិត្ត ត្រៀមប្រើប្រាស់មីស៊ីលវាយប្រហារប្រទេសស៊ីរី

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី ៖ អាមេរិក និងសម្ព័ន្ធមិត្ត ត្រៀមប្រើប្រាស់មីស៊ីលវាយប្រហារប្រទេសស៊ីរី

កាលពីថ្ងៃប្រហស្បតិ៍ ទី៣០ ខែសីហា ឆ្នាំ២០១៨ រដ្ឋមន្ត្រីក្រសួងការបរទេសរុស្ស៊ី បានថ្លែងឱ្យដឹងថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន បានត្រៀមមីស៊ីល និងកាំភ្លើងយន្តជាច្រើន ដើម្បីវាយប្រហារទៅលើប្រទេសស៊ីរី ក្នុងរយៈពេល៤ម៉ោង។

នេះបើយោងតាមព័ត៌មានរុស្ស៊ី RT ចេញផ្សាយកាលពីល្ងាចថ្ងៃព្រហស្បតិ៍ ទី៣០ ខែសីហា ឆ្នាំ២០១៨។

លោក Maria Zakharova អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី បានថ្លែងថា ក្រុមវាយប្រហារចម្រុះដែលមានរថយន្តផ្ទុកដោយកាំភ្លើងយន្តគ្រប់ធុន ប្រហែល៧០គ្រឿង ត្រូវបានយកមកដាក់ពង្រាយនៅតំបន់មជ្ឈិមបូព៌ា ដែលក្នុងនោះ មានទាំងគ្រាប់មីស៊ីលចំនួន៣៨០ និងមីស៊ីលបាញ់ចេញពីនាវា Tomahawk ចំនួន២៨គ្រឿងផងដែរ។

ទាក់ទងទៅនឹងការចោទប្រកាន់របស់រដ្ឋមន្ត្រីក្រសួងការបរទេសរុស្ស៊ី មន្ទីរបញ្ចោកាណ បានបដិសេធទៅនឹងការលើកឡើងរបស់ទីក្រុងមូស្គូ ដោយនិយាយថា ទីក្រុងវ៉ាស៊ីងតោន   គ្រាន់តែកំពុងកសាងកម្លាំងយោធានៅក្នុងតំបន់នោះ ដែលមាននាវាចម្បាំងសហរដ្ឋអាមេរិក ប្រភេទ USS ផងដែរ។

ប្រទេសស៊ីរី កំពុងតែមានភាពតានតឹងខ្លាំងនៅក្នុងខេត្ត Idlib ដែលតាមប្រភពព័ត៌មានខ្លះថា អាចនឹងមានការវាយប្រហារដោយប្រើប្រាស់អាវុធគីមី។

រុស្ស៊ី និងអាមេរិក តែងតែមានគំនិតផ្ទុយគ្នាទៅលើបញ្ហាប្រទេសស៊ីរី ដោយសារតែរុស្ស៊ី  គឺជាអ្នកគាំទ្ររបបលោកអាសាដ ខណៈដែលសហរដ្ឋអាមេរិក គាំទ្រពួកឧទ្ទាមប្រឆាំងទៅនឹងរបបលោកអាសាដ៕

RELATED ARTICLES