នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីក្រសួងការពារជាតិ សហភាពអឺរ៉ុប នៅទីក្រុងហែលស៊ីនគី ប្រទេសហ្វាំងឡង់ លោកម៉ាក្រុង ប្រធានាធិបតីវ័យក្មេងបារាំង បានថ្លែងថា សហភាពអឺរ៉ុប ត្រូវការទំនាក់ទំនងយុទ្ធសាស្ត្រ ដោយរួមបញ្ចូលទាំងបញ្ហាវិស័យការពារជាមួយបណ្តាប្រទេសជិតខាង ដើម្បីធានាឱ្យមានលំហស្ថេរភាព និងធ្វើទំនើបកម្មទំនាក់ទំនងជាមួយនឹងប្រទេសរុស្ស៊ី។
កាលពីសប្តាហ៍មុន លោកម៉ាក្រុង បានថ្លែងប្រាប់មេដឹកនាំពិភពលោកម្តងរួចមកហើយថា សន្តិសុខនៅក្នុងសហភាពអឺរ៉ុប មិនត្រូវពឹងផ្អែកទៅលើសហរដ្ឋអាមេរិក នោះទេ។ បណ្តាប្រទេសក្នុងតំបន់នេះ ត្រូវតែសហការគ្នាពង្រឹងសន្តិសុខដោយខ្លន្លួឯង។
នៅក្នុងសន្និសីទកាសែត លោកម៉ាក្រុង បានថ្លែងថា នេះគឺជាផលប្រយោជន៍របស់យើងទាំងអស់គ្នា សម្រាប់សហភាពអឺរ៉ុប ដើម្បីមានទំនាក់ទំនងយុទ្ធសាស្ត្រជាមួយប្រទេសរុស្ស៊ី ក៏ដូចជាប្រទេសតួកគី ដើម្បីនាំមកនូវស្ថេរភាពយូរអង្វែង និងការពង្រឹងសន្តិសុខនៅក្នុងតំបន់៕