Saturday, November 8, 2025
Homeព័ត៌មានជាតិស្ងួតមាត់ កែខៃដូចម្តេច?

ស្ងួតមាត់ កែខៃដូចម្តេច?

មធ្យោបាយល្អបំផុតក្នុងការកែខៃបញ្ហាស្ងួតមាត់ (Xerostomia) គឺអាស្រ័យលើកត្តាបង្ក។ អាចធ្វើអ្វីមួយដើម្បីបន្ថយអាការៈជាបណ្តោះអាសន្ន។ ប៉ុន្តែដើម្បីបំបាត់បញ្ហានេះ សម្រាប់រយៈពេលវែង គេគួរស្វែងយល់ដំណោះស្រាយមួយចំនួនដូចតទៅនេះ ៖

  • ទំពារស្ករកៅស៊ូ ឬស្ករគ្រាប់រឹងគ្មានជាតិស្ករ ដើម្បីជួយជំរុញដល់លំហូរទឹកមាត់។
  • កំណត់បរិមាណប្រើប្រាស់សារធាតុកាហ្វេអ៊ីន ត្បិតបើផឹកច្រើននឹងបណ្តាលឱ្យស្ងួតមាត់។
  • ហាមប្រើទឹកខ្ពុរមាត់ ដែលផ្ទុកជាតិអាល់កុល។
  • ផឹកទឹកម្តងបន្តិចៗឱ្យញឹកញាប់ និងឱ្យបានទៀងទាត់។
  • ដកដង្ហើមតាមច្រមុះ (កុំដកតាមមាត់)។
  • ចៀសវាងអាហារ និងភេសជ្ជៈដែលមានរសជាតិផ្អែម ឬមានជាតិអាស៊ីដ។
  • ដុសសម្អាតមាត់ ដោយថ្នាំដុសធ្មេញ មានជាតិផ្លរអរ៉ាយ។
  • ប្រើទឹកថ្នាំខ្ពុរមាត់ ដែលមានជាតិផ្លរអរ៉ាយ។
  • ឯដំណោះស្រាយចុងក្រោយ គឺគួរទៅជួបពេទ្យធ្មេញ យ៉ាងហោចណាស់២ដង ក្នុងមួយឆ្នាំ៕
RELATED ARTICLES