Friday, August 22, 2025
Homeព័ត៌មានអន្តរជាតិក្រសួងការពារជាតិជប៉ុន ស្នើសុំបន្ថែមកញ្ចប់ថវិការទប់ស្កាត់កូរ៉េខាងជើង

ក្រសួងការពារជាតិជប៉ុន ស្នើសុំបន្ថែមកញ្ចប់ថវិការទប់ស្កាត់កូរ៉េខាងជើង

យោងតាមប្រភពព័ត៌មាន Reutres ចេញផ្សាយកាលពីថ្ងៃសុក្រ ទី31 ខែសីហា ឆ្នាំ2018 បានឱ្យដឹងថា ក្រសួងការពារជាតិជប៉ុន បានស្នើសុំបង្កើនកញ្ចប់ថវិការសម្រាប់វិស័យការពារជាតិ ដើម្បីអភិវឌ្ឍន៍ប្រព័ន្ធខែលការពារមីស៊ីល ទុកបាញ់កម្ទេចមីស៊ីលរបស់កូរ៉េខាងជើង ដែលប្រទេសជប៉ុន ចាត់ទុកថាជាការគំរាមកំហែងសន្តិសុខជាតិរបស់ខ្លួន បើទោះជាប្រមុខកូរ៉េខាងជើង លោកគីម ជុងអ៊ុន បានសន្យាកាត់រំសាយកម្មអាវុធនុយក្លេអ៊ែររបស់ខ្លួនក៏ដោយ។

ក្រសួងការពារជាតិជប៉ុន បានស្នើសុំថវិការចំនួន 48ពាន់លានដុល្លារ សម្រាប់ឆ្នាំ2019 ដោយគិតចាប់ផ្តើមពីថ្ងៃទី01 ខែមេសា តទៅ។  បើប្រៀបធៀបទៅនឹងកញ្ចប់ថវិការការពារជាតិ ឆ្នាំ2018 គឺមានកំណើន2/1°.

ប្រសិនបើសំណើនោះត្រូវបានអនុម័តដោយរដ្ឋាភិបាល មានន័យថា កញ្ចប់ថវិការវិស័យការពារជាតិជប៉ុន បានកើនឡើង7លើកជាប់ៗ គ្នា ក្នុងអាណត្តិនាយករដ្ឋមន្ត្រីហ្ស៊ីនស៊ូ អាបេ។

ជប៉ុន គ្រោងនឹងចំណាយលុយទិញប្រព័ន្ធការពារមីស៊ីល ប្រភេទ Raytheon Co SM-3 និងប្រភេទ PAC-3 ដើម្បីការពារទប់ទល់ជាមួយនឹងកូរ៉េខាងជើង ប្រសិនបើប្រទេសនេះ  មិនទម្លាក់ចោលកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួន។

ជាមួយគ្នានេះដែរ ជប៉ុន ចង់កសាងនាវាចម្បាំងថ្មី២គ្រឿង និងនាវាមុជទឹកដែលមានតម្លៃសរុប1/171ពាន់លានយន់ ស្មើនឹងឹ1/5ពាន់លានដុល្លារ៕

RELATED ARTICLES