Friday, August 22, 2025
Homeព័ត៌មានអន្តរជាតិដូណាល់ ត្រាំ មិនមកប្រជុំដល់ទៅ២នៅតំបន់អាស៊ាន ជំនួសដោយអនុប្រធានាធិបតី

ដូណាល់ ត្រាំ មិនមកប្រជុំដល់ទៅ២នៅតំបន់អាស៊ាន ជំនួសដោយអនុប្រធានាធិបតី

យោងតាមប្រភពព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃសៅរ៍ ទី០១ ខែកញ្ញា ឆ្នាំ២០១៨ បានឱ្យដឹងថា លោកដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក នឹងមិនអញ្ជើញមកចូលរួមប្រជុំកំពូលជាមួយបណ្តាប្រទេសអាស៊ាន និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា នៅសិង្ហបុរី ខែវិច្ឆិកា ខាងមុខនេះទេ។ ផ្ទុយទៅវិញ លោកនឹងបញ្ជូនអនុប្រធានាធិបតី លោក Mike Pence មកចូលរួមប្រជុំជំនួសវិញ។

ដោយឡែក ប្រភពព័ត៌មានពីសេតវិមាន  ក៏បានឱ្យដឹងដែរថា លោកអនុប្រធានាធិបតី  Mike Pence និងធ្វើដំណើរមកកាន់ប្រទេសសិង្ហបុរី ក្នុងកិច្ចប្រជុំកំពូលអាស៊ាន នឹងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា ជំនួសលោកដូណាល់ ត្រាំ ប៉ុន្តែ សេតវិមាន មិនបានបញ្ជាក់ឱ្យដឹងលម្អិតពីការលុបចោលដំណើរទស្សនកិច្ចរបស់លោកដូណាល់ ត្រាំ ឡើយ។

ទោះជាយ៉ាងណាក្តី បើតាមប្រភពព័ត៌មានខ្លះ អះអាងថា លោកដូណាល់ ត្រាំ អាចជាប់រវល់មកបំពេញទស្សនកិច្ចនៅទីក្រុងប៉ារីស ប្រទេសបារាំង ថ្ងៃទី១១ ខែវិច្ឆិកា ដើម្បីរំលឹកខួបលើកទី១០០ នៃសន្ធិសញ្ញាបញ្ចប់សង្គ្រាមលោកលើកទី១។

កាលពីឆ្នាំ២០១៧ លោកដូណាល់ ត្រាំ ធ្លាប់បានមកចូលរួមប្រជុំ APEC នៅក្នុងប្រទេសវៀតណាម និងកិច្ចប្រជុំកំពូលអាស៊ាន នៅក្នុងប្រទេសហ្វីលីពីន​ផងដែរ។

កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ លោកដូណាល់ ត្រាំ បានជួបប្រជុំកំពូលជាមួយមេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន​ បានទទួលយកការអញ្ជើញរបស់ប្រធានាធិបតីសិង្ហបុរី Halimah Yacob ដើម្បីមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលអាស៊ីបូពា៍។

សេតវិមាន បាននិយាយថា ក្នុងដំណើរបំពេញទស្សនកិច្ច មកចូលរួមប្រជុំនៅសិង្ហបុរី លោកអនុប្រធានាធិបតី នឹងបង្ហាញទស្សនៈសេរីភាព និងបើកជំហរនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដោយផ្អែកទៅលើការគោរពពីបូរណភាព គោរពច្បាប់ និងគោលការណ៍សេរីយុត្តិធម៌ទៅលើវិស័យពាណិជ្ជកម្ម៕

RELATED ARTICLES