ក្លឹប Chelsea បានសម្រេចចិត្តឲ្យក្លឹបបាល់ទាត់ ឆេមពានស៊ីប Aston Villa ខ្ចីជើងកីឡាករខ្សែប្រយុទ្ធ Tammy Abraham មួយរដូវកាល ។
បន្ទាប់ពីបើករដូវកាលថ្មី ៤ប្រកួតនេះដំបូងនេះ Abraham អត់ដែលបានចូលប្រកួតទេ ហេតុដូច្នេះហើយបានជាគាត់សម្រេចចាកចេញ។
នេះគឺជាការការចាកចេញពីក្លឹបលើកទីបី ក្នុងលក្ខខណ្ឌខ្ចីជើង។
កីឡាករវ័យ20ឆ្នាំរូបនេះ បានមកជាន់ដី Uefa Championshipជាលើកទី២ បន្ទាប់ពីជោគជ័យនៅជាមួយក្លឹប Bristol City មួយរដូវកាល រកបាន២៣គ្រាប់ ក្នុង៤១ប្រកួត។ កាលពីរដូវកាលកន្លងទៅ កីឡាកររូបនេះត្រូវបានក្លឹប Chelsea ឲ្យទៅក្លឹបSwansea ខ្ចីជើង ។ នៅជាមួយក្លឹបនេះ រកគ្រាប់បាល់បាន ៥ គ្រាប់ក្នុងការបង្ហាញវត្តមាន៣១គ្រាប់។
កីឡាករជម្រើសជាតិអង់គ្លេសរូបនេះ បាននិយាយថា “ខ្ញុំរំភើបណាស់ សម្រាប់ការចូលមករួមរស់ជាមួយក្លឹប Aston Villa ។ ខ្ញុំសង្ឃឹមថា នឹងនាំយកក្លឹបនេះឡើងមក Premier League វិញ”។
Abraham បានបន្តទៀតថា ខ្ញុំមកទីនេះជាមួយក្តីសង្ឃឹមថា នឹងបានចូលទីលានញឹកញាប់ មិនដូចនៅជាមួយ Chelsea នោះទេ៕