Saturday, July 5, 2025
Homeកីឡាអន្ដរជាតិកីឡាករ Yaya Toure វិលត្រឡប់ទៅទ្រនំចាស់ Olympiakos វិញហើយ 

កីឡាករ Yaya Toure វិលត្រឡប់ទៅទ្រនំចាស់ Olympiakos វិញហើយ 

តាមប្រភពព័ត៌មាន BBC ចេញផ្សាយកាលពីថ្ងៃអាទិត្យ ទី២ ខែសីហា ឆ្នាំ២០១៨ បានឲ្យដឹងថា Yaya Toure  អតីតខ្សែបម្រើក្លឹបមេឃខៀវ Man City  បានសម្រេចចិត្តទៅចូលរួមរួមរស់ជាមួយបាល់ទាត់ក្រិកស៊ុបពើរលីក Olympiakos បន្ទាប់ពីចំណាយពេលវេលាអស់១២ឆ្នាំ នៅក្នុងទឹកដីអឺរ៉ុប។

ក្លឹប Olympiakos មិនបានបង្ហើបឲ្យដឹងពីរយៈពេលកុងត្រា និងតម្លៃខ្លួននោះទេ។

ការយល់ព្រមជាមួយក្លឹប Olympiakos គឺផ្ទុយស្រឡះពីព័ត៌មានកាលពីសប្តាហ៍មុន ដែលចុះផ្សាយថា Yaya Toure មកលេងក្នុងទឹកដីអង់គ្លេស។

កីឡាករវ័យ៣៥ឆ្នាំរូបនេះ ធ្លាប់លេងជាមួយក្លឹប Olympiakos ម្តងរួចមកហើយ កាលពីរដូវកាល ២០០៥-២០០៦ ស៊ុតបាល់បាន៣គ្រាប់ ក្នុង២០ប្រកួត។

បន្ទាប់មក គាត់ក៏បានផ្លាស់ក្លឹបជាបន្តបន្ទាប់ គឺមកលេងនៅMonaco , Barcelona និងចុងក្រោយ Man City។

Toure គឺជាកម្លាំងសំខាន់របស់ Man City ដែលបានជួយឲ្យក្លឹបនេះឈ្នះជើងឯក Premier League ក្នុងរយៈពេល៧ឆ្នាំចុងក្រោយនេះ។

នៅជាមួយក្លឹប Man City ធ្លាប់ស៊ុតបាល់បាន៥៩គ្រាប់ ក្នុង២៣០ប្រកួត ប៉ុន្តែគាត់ត្រូវបានគេក្លឹបបើកទ្វារចំហរឲ្យចាកចេញ កាលពីដំណាច់រដូវកាល ដោយមិនបន្តកុងត្រាថ្មី៕

RELATED ARTICLES