Monday, July 28, 2025
Homeព័ត៌មានជាតិស្ត្រីលក់ទឹកអំពៅ ជ្រុលដៃចូលម៉ាស៊ីន កិនដាច់ដៃ

ស្ត្រីលក់ទឹកអំពៅ ជ្រុលដៃចូលម៉ាស៊ីន កិនដាច់ដៃ

ខេត្តកោះកុង ៖ ស្ត្រីជាអ្នកលក់ទឹកអំពៅម្នាក់ កំពុងកិនអំពៅលក់សុខៗ ក៏ស្រាប់តែរុញអំពៅចូលម៉ាស៊ីនជ្រុលដៃ ក៏ចូលទាំងដៃ បណ្តាលឱ្យម៉ាស៊ីនកិនទឹកអំពៅ កិនដាច់ដៃម្ខាង រងរបួសយ៉ាងធ្ងន់ បង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១០ និង១៥នាទីព្រឹក ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចតូបលក់ទឹកអំពៅមួយកន្លែង ស្ថិតក្នុងភូមិត្រពាំងឈើត្រាវ ឃុំឬស្សីជ្រុំ ស្រុកថ្មបាំង។

ស្ត្រីរងគ្រោះដែលត្រូវម៉ាស៊ីនកិនទឹកអំពៅកិនដាច់ដៃ មានឈ្មោះវ៉ាន់ លីម៉ា អាយុ២៨ឆ្នាំ មុខរបរលក់ទឹកអំពៅ និងមានលំនៅក្នុងភូមិឃុំ កើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានដឹងថា នៅមុនពេលកើតហេតុ ស្ត្រីរងគ្រោះ បានកិនទឹកអំពៅលក់ឱ្យគេ លុះពេលកំពុងកិនអំពៅ ដោយប្រើម៉ូទ័រ ស្រាប់តែកិនចំថ្នាំងអំពៅ ទើបកិនទៅមុខទៀតមិនរួច ភ្លាមនោះស្ត្រីរងគ្រោះក៏បានប្រើដៃខាងស្តាំ ដើម្បីជួយរុញអំពៅ (ត្រង់ថ្នាំង) ឱ្យចូលទៅក្នុងម៉ាស៊ីន លុះខ្វះការប្រុងប្រយ័ត្នផង ប្រើកម្លាំងដៃរុញខ្លាំងពេកផង ទើបធ្វើឱ្យម៉ាស៊ីនកិនទាំងអំពៅ កិនទាំងដៃរបស់ ស្ត្រីរងគ្រោះ បណ្តាលឱ្យដាច់ដៃខាងស្តាំ រងរបួសយ៉ាងធ្ងន់តែម្តង៕

RELATED ARTICLES