Saturday, July 5, 2025
Homeកីឡាអន្ដរជាតិAllegri ៖ Christino Ronaldo ត្រូវសម្របខ្លួនជាមួយ Juventus

Allegri ៖ Christino Ronaldo ត្រូវសម្របខ្លួនជាមួយ Juventus

បន្ទាប់ពីរកគ្រាប់បាល់បញ្ចូលទីមិនបាន១គ្រាប់សោះ ឱ្យក្លឹបសេះបង្កង់ Juventus ៣ប្រកួតដំបូង ទីបំផុត គ្រូបង្វឹក លោក Massimiliano Allegri បានឱ្យដំបូន្មានកីឡាករ Ronaldo យកពេលវេលាសម្របខ្លួននៅក្នុងទឹកដីអ៊ីតាលី។

Ronaldo រកគ្រាប់បាល់១៨គ្រាប់ ក្នុង១០ប្រកួតចុងក្រោយ ឱ្យក្លឹប Real Madrid កាលពីរដូវកាលកន្លងទៅ តែគ្មានសំណាងសោះនៅជាមួយ Juventus។

កីឡាករតម្លៃខ្លួនជាង១០០លានដុល្លាររូបនេះ បរាជ័យមិនអាចរកគ្រាប់បាល់បាននៅក្នុងជំនួបជាមួយ Verona, Lazio និង Parma បើទោះជាក្លឹបនេះ ឈ្នះទាំង៣ប្រកួតក៏ដោយ។

កីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះ មានឱកាសស៊ុតបាល់បាន២៣ជើង ៨ដង ច្រើនជាងកីឡាករខ្សែប្រយុទ្ធផ្សេងៗទៀត តែមិនអាចរកគ្រាប់បាល់បញ្ចូលទីបាន។

លោក Allegri បាននិយាយថា “Ronaldo ត្រូវការពេលវេលាច្រើនបន្ថែមទៀត ដើម្បីសិក្សាបរិយាកាសនៅក្នុងពហុកីឡដ្ឋានទឹកដីអ៊ីតាលី។ ការស៊ុតបាល់ត្រូវធ្វើឡើងដោយប្រយ័ត្ន ពីព្រោះកម្លាំងបាល់ គឺមិនខ្លាំងគ្រប់គ្រាន់ចំទិសដៅនោះទេ ធ្វើឱ្យគាត់ស៊ុតខុសគោលដៅ៕

RELATED ARTICLES