អតីតកីឡាករខ្សែប្រយុទ្ធក្លឹប Blackburn និងក្លឹប Norwich បានយល់ព្រមផ្លាស់ទៅលេងនៅក្លឹបបាល់ទាត់តួកគី Goztepe។
ក្នុងការផ្ទេរទៅលេងនៅក្លឹប Goztepe ពុំមានប្រភពព័ត៌មានណាមួយបញ្ជាក់ពីរយៈពេលកុងត្រា និងតម្លៃខ្លួននោះទេ។
Cameron Jerome ដែលជាខ្សែប្រយុទ្ធមានប្រាក់ឈ្នួលខ្ពស់ ក្នុងក្លឹប Derby មិនស្ថិតនៅក្នុងក្រសែភ្នែករបស់លោក Frank Lampard គ្រូបង្វឹកថ្មីឡើយ។
កីឡាករវ័យ៣២ឆ្នាំ បានមកដល់ក្លឹប Derby កាលពីខែមករា ឆ្នាំ២០១៨ ក្រោយផ្ទេរមកពីក្លឹប Norwich។ នៅជាមួយក្លឹបនេះ ទើបតែរកគ្រាប់បាល់បាន៥គ្រាប់ ក្នុងការបង្ហាញវត្តមាន១៨ប្រកួត។
Cameron Jerome បានក្លាយជាកីឡាករទី៣ ដែលបានចាកចេញពីពហុកីឡដ្ឋាន Pride Park ចាប់តាំងពីលោក Lampard ចូលមកកាន់តំណែងកៅអីគ្រូបង្វឹក។
ក្រោយពេលដែលទទួលយកក្លឹប Goztepe កីឡាករ Cameron Jerome បាននិយាយថា “ថ្ងៃនេះ ខ្ញុំចាប់ផ្តើមផ្សងព្រេងនឹងចាប់អាជីពថ្មីក្នុងទឹកដីតួកគី៕