Saturday, July 5, 2025
Homeកីឡាអន្ដរជាតិRaheem Sterling អវត្តមានពីក្រុមជម្រើសជាតិ អំឡុងពេលជិតប្រកួតមិត្តភាពជាមួយអេស្ប៉ាញ និងស៊្វីស

Raheem Sterling អវត្តមានពីក្រុមជម្រើសជាតិ អំឡុងពេលជិតប្រកួតមិត្តភាពជាមួយអេស្ប៉ាញ និងស៊្វីស

តាមប្រភពព័ត៌មានពី​ BBC ចេញផ្សាយកាលពីថ្ងៃអង្គារ ទី៤ ខែកញ្ញា ឆ្នាំ២០១៨ បានឱ្យដឹងថា ខ្សែប្រយុទ្ធ Raheem Sterling នឹងខកខានមិនបានជួយក្រុមជម្រើសជាតិតោកំណាច អង់គ្លេស នៅក្នុងយុទ្ធនាការប្រកួតមិត្តភាពជាមួយក្រុមជម្រើសជាតិអេស្ប៉ាញ និងស៊្វីស។

សមាគមបាល់ទាត់អង់គ្លេស បានប្រកាសថា កីឡាករវ័យ២៣ឆ្នាំរូបនេះ មានបញ្ហារបួសឆ្អឹងខ្នង។

យ៉ាងណា រហូតមកដល់ពេលនេះ លោក Gareth Southgate មិនទាន់មានគម្រោងរកកីឡាករណាមកជំនួសនៅឡើយទេ។

ក្រុមតោកំណាចអង់គ្លេស ត្រូវប៉ះជាមួយក្រុមជម្រើសជាតិអេស្ប៉ាញ ក្នុងព្រឹត្តិការណ៍ប្រកួតពានរង្វាន់ UEFF Nations Leauge នៅថ្ងៃសៅរ៍ ទី៨ ខែកញ្ញា និងប្រកួតមិត្តភាពជាមួយក្រុមស៊្វីស នៅដើមសប្តាហ៍ក្រោយ។

កីឡាកជម្រើសជាតិអង់គ្លេស មានសមាជិក២៤នាក់ ត្រៀមប្រកួត ៖

កីឡាករចាំទី Jack Butland (Stoke), Jordan Pickford (Everton), Alex McCarthy (Southampton)។

កីឡាករខ្សែការពារ Trent Alexander-Arnold (Liverpool), Fabian Delph (Manchester City), Joe Gomez (Liverpool), Harry Maguire (Leicester City) Danny Rose (Tottenham Hotspur), Luke Shaw (Manchester United), John Stones (Manchester City), James Tarkowski (Burnley), Kieran Trippier (Tottenham), Kyle Walker (Manchester City)។

កីឡាករខ្សែបម្រើ Dele Alli (Tottenham Hotspur), Eric Dier (Tottenham Hotspur), Jordan Henderson (Liverpool), Adam Lallana (Liverpool), Jesse Lingard (Manchester United), Ruben Loftus-Cheek (Chelsea)។

កីឡាករខ្សែបម្រើ Harry Kane (Tottenham Hotspur), Marcus Rashford (Manchester United), Danny Welbeck (Arsenal)៕

RELATED ARTICLES