គ្រូបង្វឹកក្លឹបបិសាចក្រហម Man Utd លោក Jose Morinho កំពុងជាប់បណ្តឹងតុលាការអេស្ប៉ាញ ពាក់ព័ន្ធនឹងការបន្លំមិនបង់ពន្ធដែលមានទឹកប្រាក់ជិត៤លានដុល្លារ អំឡុងពេលដែលលោកដឹកនាំក្លឹប Real Madrid ក្នុងចន្លោះឆ្នាំ២០១១ និង ២០១២។
តុលាការអេស្ប៉ាញ បានបង្គាប់ឲ្យលោក Morinho បង់លុយជាង២លាន ប្រសិនបើលោកមិនចង់ចូលគុក។
កាលពីខែវិច្ឆិកា ឆ្នាំ២០១៧ លោក Morinho បានបង្ហាញមុខនៅតុលាការទីក្រុង Real Madrid ហើយលោកបានអះអាងថា តុលាការទាមទារឲ្យលោកបង់ប្រាក់ បើទោះជាលោកកំពុងស្ថិតនៅតំណាក់កាលសើុបអង្កេតនៅឡើយ។
ប្រភពដែលស្និទ្ធទៅនឹងគ្រូបង្វឹកក្លឹបបិសាចក្រហម Man Utd និងបានអះអាងថា អាជ្ញាធរអេស្ប៉ាញ បានសម្រេចព្យួរទោសជាប់ពន្ធនាគាររយៈពេល១ឆ្នាំ ប៉ុន្តែត្រូវបង់លុយឲ្យបានត្រឹមរដូវក្តៅនេះ។
ពាក់ព័ន្ធទៅនឹងបញ្ហានេះ គេមិនអាចសុំការពន្យល់ពីលោក Morinho បានទេ ចំណែកឯការិយាល័យអគ្គមេធាវីអេស្ប៉ាញ បដិសេធសុំមិនធ្វើអត្ថាធិប្បាយ៕