Saturday, July 5, 2025
Homeកីឡាអន្ដរជាតិPaul Pogba ចង់លេងក្រោមការដឹកនាំរបស់ Zidane

Paul Pogba ចង់លេងក្រោមការដឹកនាំរបស់ Zidane

បន្ទាប់ពីលោក Morinho កំពុងរងសម្ពាធនៃការបណ្តេញចេញ ស្របពេលដែលលេចឮព័ត៌មានថា Zidane អាចនឹងចូលមកស្នងតំណែង Morinho ផងនោះ ខ្សែប្រយុទ្ធសញ្ជាតិបារាំង Paul Pogba  បាននិយាយថា លោកចង់លេងក្រោមការដឹកនាំរបស់លោក Zidane ។

ទោះជាយ៉ាងណាក្តី រហូតមកដល់ពេលនេះ គេមិនទាន់ដឹងពីវាសនារបស់លោក Morinho នៅឡើយទេ។

កីឡាករ Paul Pogba បានថ្លែងថា ​Zidane គឺជាវីរបុរសរបស់ខ្ញុំ ហើយខ្ញុំចង់ឲ្យគ្រូបង្វឹកដែលទទួលបានជោគជ័យនៅជាមួយ Real Madrid  មកដឹកនាំក្លឹប Man Utd ។

Zidane បានចែកផ្លូវជាមួយ Real Madrid កាលពីរដូវកាលក្តៅ បន្ទាប់ពីដឹកនាំក្លឹប Real Madrid ឈ្នះជើងឯក Champion League ៣រដូវកាលជាប់ៗគ្នា ដែលកម្រមានគ្រូបង្វឹកណាម្នាក់ធ្វើបានដូច៕

RELATED ARTICLES