Sunday, July 6, 2025
Homeកីឡាអន្ដរជាតិAnder Herrera ចង់បន្តរួមរស់ជាមួយបិសាចក្រហម

Ander Herrera ចង់បន្តរួមរស់ជាមួយបិសាចក្រហម

តាមប្រភពព័ត៌មានពី Daily Mail ចេញផ្សាយកាលពីថ្ងៃពុធ ទី៥ ខែកញ្ញា ឆ្នាំ២០១៨ បានឲ្យដឹងថា កីឡាករ Ander Herrera ចង់បន្តកុងត្រាថ្មីរួមរស់ជាមួយក្លឹប Man Utd  ខណៈកុងត្រាចាស់ជិតផុតកំណត់ទៅហើយ។
បិសាចក្រហម Man Utd បានទិញកីឡាករវ័យ២៩ឆ្នាំរូបនេះ មកពីក្លឹបBilbao កាលពីឆ្នាំ២០១៤ ក្នុងតម្លៃជាង៣៥លានដុល្លារ ។

តំណាងកីឡាករ Ander Herrera បានព្យាយាមចរចាជាមួយមន្ត្រីក្លឹបMan Utd កាលពី១២ខែមុន ប៉ុន្តែមិនទាន់ទទួលបានកុងត្រាថ្មីនៅឡើយទេ។

Jose Morinho ចង់ឲ្យកីឡាករ Herrera  បន្តកុងត្រាថ្មី ដោយសារតែកីឡាកររូបនេះបំពេញតួនាទីបានល្អ និងលេងបានច្រើនតំបន់ ។

ក្លឹប Man Utd បានបន្តកុងត្រាថ្មីឲ្យកីឡាករ David de Gea និងមានគម្រោងបន្តកុងត្រាថ្មីសម្រាប់កីឡាករ Luke Shaw  ប៉ុន្តែហាក់ដូចជាភ្លេច Ander Herrera។

គួររំឭកថា កីឡាករខ្សែបម្រើ Ander Herrera បានចូលមកលេងឲ្យក្លឹបMan Utd តាំងពីឆ្នាំ២០១៤ ​ក្រោយផ្ទេរមកពីក្លឹប Bilbao ។ នៅជាមួយក្លឹបនេះ ធ្លាប់ស៊ុតបាល់បាន១០គ្រាប់ ក្នុងការបង្ហាញវត្តមាន១១២ប្រកួត៕

RELATED ARTICLES