Friday, November 7, 2025
Homeព័ត៌មានជាតិលោកកឹម សុខា តុលាការដោះលែងនៅក្រៅឃុំ

លោកកឹម សុខា តុលាការដោះលែងនៅក្រៅឃុំ

ភ្នំពេញ៖ លោកកឹម សុខា អតីតប្រធានគណបក្សសង្រ្គោះជាតិ ត្រូវបានតុលការបានចេញដីកាសម្រេចដោះលែងឲ្យនៅក្រៅឃុំបណ្តោះអាសន្ន ហើយនៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ នេះ ក្រោយពីជាប់ពន្ធនាគាររយៈពេល ១ឆ្នាំ៧ថ្ងៃ។

សូមរំឮកថា លោក​​កឹម សុខា​ ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួននៅថ្ងៃទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៧ ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើ “ក្បត់​ជាតិ”​។ ការចាប់ខ្លួនលោក កឹម សុខា បានធ្វើឡើងបន្ទាប់ពីមានការបែកធ្លាយនូវវីដេអូ ដែលសារភាពអំពីការឃុបឃិតគ្នាជាប្រព័ន្ធជាមួយបរទេស ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាល ស្របច្បាប់របស់កម្ពុជា ហើយលោកត្រូវបាន​បញ្ជូន​ពន្ធនាគារ​ត្រពាំងផ្លុង ​ខេត្ត​ត្បូងឃ្មុំ៕

RELATED ARTICLES