Sunday, July 6, 2025
Homeកីឡាអន្ដរជាតិZidane នឹងវិលត្រឡប់មកអង្គុយកៅអីគ្រូបង្វឹកវិញ

Zidane នឹងវិលត្រឡប់មកអង្គុយកៅអីគ្រូបង្វឹកវិញ

តាមប្រភពព័ត៌មានពីអេស្ប៉ាញ ចេញផ្សាយកាលពីថ្ងៃចន្ទ ទី១០ ខែកញ្ញា ឆ្នាំ២០១៨ បានឱ្យដឹងថា លោក Zinedine Zidane អតីតគ្រូបង្វឹកក្លឹប Real Madrid អាចនឹងវិលត្រឡប់ចូលសមរភូមិគ្រូបង្វឹកដឹកនាំក្លឹបបាល់ទាត់វិញ នៅពេលឆាប់ៗខាងមុខនេះ។

នៅក្នុងកិច្ចសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយអេស្ប៉ាញ គ្រូបង្វឹកដែលទទួលបានជោគជ័យនៅជាមួយ Real Madrid បាននិយាយថា “ខ្ញុំប្រាកដណាស់ថា ខ្ញុំនឹងវិលត្រឡប់មកអង្គុយកៅអីគ្រូបង្វឹកសាជាថ្មីវិញ នៅពេលដ៏ខ្លីខាងមុខនេះ។ ការងារនេះ គឺជាអ្វីដែលខ្ញុំចូលចិត្ត”។

ទោះជាយ៉ាងណាក្តី លោកមិនទាន់បង្ហាញឈ្មោះក្លឹបដែលគ្រោងនឹងទៅដឹកនាំនៅឡើយទេ។

ទោះជា Zidnae មិនបានបង្ហើបឱ្យដឹងពីក្លឹបណាមួយក៏ដោយ ក៏ប៉ុន្តែត្រូវបានគេដឹងតម្រុយរួចមកថា លោកនឹងមកនឹងមកក្លឹបបិសាចក្រហម Man Utd ជំនួសតំណែងលោក Jose Morinho ដែលកំពុងរងសម្ពាធនៃការបណ្តេញចេញ។

Zinedine Zidane បានក្លាយជាគ្រូបង្វឹកទី១ ដែលដឹកនាំក្លឹបបាល់ទាត់ឈ្នះពាន Champion League ៣រដូវកាលៗជាប់គ្នា៕

RELATED ARTICLES