Sunday, July 6, 2025
Homeកីឡាអន្ដរជាតិរូបចម្លាក់មាន់ខ្នាយមាស កម្ពស់៤,៥ម៉ែត្រ នឹងបង្ហាញខ្លួននៅពហុកីឡដ្ឋានថ្មី

រូបចម្លាក់មាន់ខ្នាយមាស កម្ពស់៤,៥ម៉ែត្រ នឹងបង្ហាញខ្លួននៅពហុកីឡដ្ឋានថ្មី

ទោះជាពហុកីឡដ្ឋានថ្មីរបស់ក្លឹប Tottenham ដែលត្រូវបានពន្យារពេលបើកសម្ពោធកាលពីខែមុនបែបណាក្តី  តែក្លឹបកំពុងតែព្យាយាមឱ្យអស់ពីលទ្ធភាព ក្នុងការនាំយករូបសំណាកមាន់ខ្នាយមាស Tottenham ដែលមានកម្ពស់៤,៥ម៉ែត្រ មកដាក់តាំងឱ្យបានរួចរាល់ជាមុនសិន។

រូបសំណាកមាន់ខ្នាយមាស Tottenham ចម្លងពីរូបសំណាកចាស់​ ដែលធ្លាប់បានដាក់តាំងនៅពហុកីឡដ្ឋាន White Harts Lane តាំងពីឆ្នាំ១៩០៩ ត្រូវបានសាងសង់ដោយលោក Mould Makers។

ការដាក់តាំងរូបសំណាកមាន់ខ្នាយមាស Tottenham នៅក្នុងពហុកីឡដ្ឋានថ្មី គឺចង់ឱ្យអ្នកគាំទ្រមានអារម្មណ៍ដូចពហុកីឡដ្ឋានចាស់។

ពហុកីឡដ្នានថ្មីនេះ អាចផ្ទុកទស្សនិកជនបានជិត៧ម៉ឺននាក់។

តាមគម្រោង ពហុកីឡដ្ឋាននេះត្រូវបើកសម្ពោធមុនចាប់ផ្តើមរដូវកាលថ្មី  ប៉ុន្តែត្រូវបានពន្យារពេលទៅវិញ។ បច្ចុប្បន្នក្លឹប Tottenham បានខ្ចីពហុកីឡដ្ឋាន Wembley សម្រាប់ការប្រកួតព្រឹត្តិការណ៍ធំៗ ទម្រាំពហុកីឡដ្ឋានថ្មីនេះរួចរាល់៕

RELATED ARTICLES