តាមប្រភពព័ត៌មានពីគេហទំព័របរទេស ចេញផ្សាយកាលពីថ្ងៃអង្គារ ទី១១ ខែកញ្ញា ឆ្នាំ ២០១៨ បានឱ្យដឹងថា ក្លឹបស្តេចស Real Madrid កំពុងចរចាទិញកីឡាករខ្សែការពារ Jose Luis Rodriguez ពីក្លឹបបាល់ទាត់អ៊ុយរូហ្គាយ Danubio។
ទាក់ទងទៅនឹងបញ្ហានេះ គេមិនបានដឹងថា តើក្លឹបយក្សនៅអេស្ប៉ាញ ហ៊ានឱ្យតម្លៃនិងកុងត្រាប៉ុន្មានឆ្នាំនោះទេ?
កិច្ចពិភាក្សាទិញកីឡាកររូបនេះ គ្រោងនឹងធ្វើឱ្យបានចប់សព្វគ្រប់នៅចុងសប្តាហ៍នេះ។
កីឡាករវ័យ២១ឆ្នាំ បាននិយាយថា “ភ្នាក់ងាររបស់ខ្ញុំកំពុងចរចាជាមួយក្លឹប Real Madrid ហើយនៅប៉ុន្មានថ្ងៃខាងមុខនេះ ខ្ញុំនឹងធ្វើដំណើរទៅទឹកដីអេស្ប៉ាញ”។
កីឡាករសញ្ជាតិអ៊ុយរូហ្គាយ រូបនេះ បាននិយាយថា “មិនមែនមានតែក្លឹប Real Madrid ដែលចង់បាន មានក្លឹបជាច្រើនទៀតនៅតំបន់អឺរ៉ុប”៕