Sunday, July 6, 2025
Homeកីឡាអន្ដរជាតិក្លឹប Bolton អាចប្រឈមមុខនឹងការពិន័យរដ្ឋបាល 

ក្លឹប Bolton អាចប្រឈមមុខនឹងការពិន័យរដ្ឋបាល 

បន្ទាប់ពីកិច្ចពិភាក្សាបំណុលបរាជ័យរវាងម្ចាស់ក្លឹប លោក Kenderson និងក្រុមហ៊ុនហិរញ្ញវត្ថុ ក្លឹប Bolton អាចប្រឈមមុខនឹងការពិន័យរដ្ឋបាល។

នេះបើយោងតាមប្រភពព័ត៌ពីមាន Reuters ចេញផ្សាយកាលពីថ្ងៃអង្គារ ទី១១ ខែកញ្ញា ឆ្នាំ២០១៨ កន្លងទៅនេះ។

លោក Ken  Anderson បាននិយាយថា “ម្ចាស់បំណុលដែលជាក្រុមហ៊ុនហិរញ្ញវត្ថុ បានច្រានចោលសំណើសងប្រាក់ជាង៥លានដុល្លារ ដែលលោកជំពាក់បូកជាមួយការប្រាក់ ”។

នៅក្នុងសេចក្តីថ្លែងការណ៍របស់ក្លឹប លោក Anderson បាននិយាយថា “ខ្ញុំមានការខកចិត្តខ្លាំងណាស់ ដែលក្រុមហ៊ុនហិរញ្ញវត្ថុ Blu Marble ច្រានចោលការសងបំណុលរបស់ខ្ញុំ”។

ក្លឹប Bolton  ដែលរួចផុតពីតំបន់កាត់ចោល កាលពីរដូវកាលកន្លងទៅ អាចនឹងត្រូវពិន័យរដ្ឋបាល កាត់១២ពិន្ទុ និងហាមមិនឱ្យទិញដូរកីឡាករ រយៈពេល២ឆ្នាំ។

ក្លឹប Bolton ចាប់ផ្តើមលេងបានល្អសម្រាប់រដូវកាលថ្មីនេះ ឈរនៅចំណាត់ថ្នាក់លេខរៀងទី៨ មាន១១ពិន្ទុ ក្នុង៦ប្រកួត៕

RELATED ARTICLES