សម្រាប់រដូវកាល២០១៨-១៩ នេះ ក្លឹបអ្នកមានបុណ្យ Barcelona បានក្លាយជាក្លឹបមួយដែលចំណាយប្រាក់ឈ្នួលច្រើនជាងគេបង្អស់ នៅក្នុងក្របខណ្ឌ Spain Premera Liga និងឈរលំដាប់ទី២ បន្ទាប់ពីក្លឹបបាល់ទាត់បារាំង Paris SG។ សម្រាប់រដូវកាលនេះ ក្លឹប Barcelona បានចំណាយលុយ២៦៤លានផោន ស្មើនឹងជាង៣៤៣លានដុល្លារ។
ក្លឹប Barcelona បានចំណាយលុយជាង៦៥ម៉ឺនដុល្លារ ក្នុង១សប្តាហ៍ ទៅលើកីឡាករ Lionel Messi និងជាង៣២ម៉ឺនដុល្លារ សម្រាប់កីឡាករ Luis Surez។
សូមមើលតារាងប្រាក់ឈ្នួលកីឡាករប្រចាំសប្តាហ៍របស់ក្លឹបអ្នកមានបុណ្យ Barcelona សម្រាប់ឆ្នាំ២០១៨-២០១៩៕