Sunday, July 6, 2025
Homeកីឡាអន្ដរជាតិGirona និង Barcelona ចុះកុងត្រា១៥ឆ្នាំ ប្រកួតនៅទឹកដីអាមេរិក

Girona និង Barcelona ចុះកុងត្រា១៥ឆ្នាំ ប្រកួតនៅទឹកដីអាមេរិក

បន្ទាប់ពីក្លឹប Barcelona និង Girona ដាក់សំណើសុំការអនុញ្ញាតពីសហព័ន្ធបាល់ទាត់អេស្ប៉ាញ ចេញប្រកួតក្រៅប្រទេស ឥឡូវនេះ សហព័ន្ធបានយល់ព្រមហើយ គឺអនុញ្ញាតឱ្យក្លឹបទាំង2 ទៅប្រកួតនៅរដ្ឋ Miami លើទឹកដីសហរដ្ឋអាមេរិក។

ជំនួបរវាងក្លឹប Girona និង Barcelona សម្រាប់សប្តាហ៍21 បានព្រមព្រៀងគ្នាលើកការប្រកួតទៅថ្ងៃទី26 ខែមករា លេងនៅកីឡដ្ឋាន The Hard Rock របស់អាមេរិកវិញ។

ក្របខណ្ឌ Spain Premera Liga បានចុះកុងត្រាជាមួយក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយរយៈពេល15ឆ្នាំ ប្រកួតក្នុងទឹកដីអាមេរិក មួយរដូវកាល មួយប្រកួត។

ជាមួយគ្នានេះដែរ អ្នកគាំទ្រក្លឹប Girona អាចជិះយន្តហោះដោយមិនអស់លុយ ទៅមើលការប្រកួតនៅរដ្ឋ Miami សហរដ្ឋអាមេរិក ជាមួយនឹងជម្រើសស្នាក់នៅទីនោះ មួយយប់ ឬត្រូវត្រឡប់មកវិញ ពេលចប់ការប្រកួត។

ចំណែកឯអ្នកគាំទ្រដែលមិនចង់ទៅមើលនៅអាមេរិក នឹងទទួលបានសំបុត្រមិនគិតលុយ 5000ទៀត សម្រាប់ការប្រកួតក្រៅផ្ទះនៅពហុកីឡដ្ឋាន Nou Camp។

កត្តាចម្បងដែលនាំឱ្យមានការប្រកួត Spian Premera Liga នៅក្រៅទឹកដីអេស្ប៉ាញ គឺដើម្បីទាក់ទាញអ្នកគាំទ្រនៅជុំវិញពិភពលោក និងឱ្យគ្រប់គ្នាស្គាល់ក្របខណ្ឌនេះ កាន់តែច្បាស់ថែមទៀត៕

RELATED ARTICLES