កាលពីដើមសប្តាហ៍កន្លងទៅ កីឡាករខ្សែបម្រើ Jermaine Jones បានប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិស្ទាំងដែក អាមេរិក។
កីឡាករវ័យ៣៦ឆ្នាំរូបនេះ បានចំណាយពេល១៨ឆ្នាំ លេងនៅក្នុងក្លឹបចំនួន៣ នៅក្នុងក្របខណ្ឌលីកកំពូលអាមេរិក Major Leauge Soccer។
នៅលើប្រព័ន្ធ Instagram កីឡាករ Jones បាននិយាយថា “បន្ទាប់ពីចំណាយពេល១៨ឆ្នាំ ខ្ញុំសូមលាអ្នកទាំងអស់គ្នាហើយ។ ខ្ញុំមានទស្សនៈច្បាស់លាស់ បន្ទាប់ពីចំណាយពេលជាច្រើនខែ គិតចំពោះអ្វីដែលនឹងចូលមកនៅពេលបន្ទាប់។ អរគុណអ្នករាល់គ្នា ជាពិសេស មិត្តរួមក្រុម គ្រូបង្វឹក ព្រមទាំងមន្ត្រីក្លឹបទាំងអស់”។
រយៈពេល១០ឆ្នាំ ខ្សែបម្រើរូបនេះ បានបង្ហាញវត្តមាន៦៩ប្រកួត និងស៊ុតបាល់បាន៤ គ្រាប់ឱ្យក្រុមជម្រើសជាតិ។ ចំណែកឯនៅក្នុងក្របខណ្ឌអាមេរិក Jones ធ្លាប់ស៊ុតបាល់បាន៦គ្រាប់ ក្នុងការបង្ហាញវត្តមាន៥៧ប្រកួត៕