Sunday, July 6, 2025
Homeកីឡាអន្ដរជាតិMan City ចង់បាន Benjamin Pavard

Man City ចង់បាន Benjamin Pavard

សម្រាប់រដូវកាលដោះដូរខែមករា ២០១៩ ខាងមុខនេះ ក្លឹបមេឃខៀវ Man City កំពុងចាប់អារម្មណ៍ចង់បានកីឡាករខ្សែការពារ Benjamin Pavard ក្រុមជម្រើសជាតិបារាំង ដែលកំពុងលេងឱ្យក្លឹបបាល់ទាត់អាល្លឺម៉ង់ Stuttgart។

លោក Pep Guardiola បានចាប់អារម្មណ៍កីឡាកររូបនេះ តាំងពីបញ្ចប់ការប្រកួតបាល់ទាត់ពិភពលោក២០១៨ នៅប្រទេសរុស្ស៊ី ។

លោក Pep Guardiola ចង់បានកីឡាកររូបនេះ មកពង្រឹងតំបន់ការពារដែលកំពុងមានចន្លោះប្រហោង។

ក្រៅពីក្លឹប Man City កីឡាកររូបនេះ ក៏ត្រូវបានក្លឹបមួយចំនួនទៀតចង់បាន មានដូចជា ក្លឹប Barcelona, Juventus និង Bayern។

Benjamin Pavard អាចលេងនៅតំបន់ការពារកណ្តាល ខាងក្រោយ ឬស្លាបស្តាំ ក៏បាន ដែលមានន័យថា គាត់អាចដើរតួជំនួសកីឡាករបាន៣នាក់ ក្នុងពេលតែមួយ៕

RELATED ARTICLES