តាមប្រភពព័ត៌មានបរទេស ចេញផ្សាយកាលកាលពីថ្ងៃពុធ ទី12 ខែកញ្ញា ឆ្នាំ2018 បានឱ្យដឹងថា ក្រុមជម្រើសជាតិអាហ្សង់ទីន នៅតែទទូចឱ្យកីឡាករ Lionel Messi វិលត្រឡប់ចូលក្រុមជម្រើសជាតិវិញ ហើយពួកគេនៅតែរក្សាទុកអាវលេខ10 សម្រាប់កីឡាកររូបនេះដដែល ដោយមិនឱ្យកីឡាករណាម្នាក់ពាក់អាវរបស់ Messi ឡើយ។
សម្រាប់សាមីខ្លួន Lionel Messi មិនទាន់បានប្រកាសការចូលនិវត្តន៍នៅក្រុមជម្រើសជាតិនៅឡើយទេ តែរូបគេចង់សុំសម្រាកក្នុងការប្រកួតទាំងអស់របស់អាហ្សង់ទីន ក្នុងឆ្នាំនេះ។
កីឡាករអាហ្សង់ទីនរូបនេះ បានពាក់អាវលេខ10 អស់រយៈពេលយ៉ាងយូរមកហើយ ដែលឆ្លងកាត់ការប្រកួតបាល់ទាត់ពិភពលោក ដល់ទៅ3ដង នៅអាហ្វ្រិកខាងត្បូង ប្រេស៊ីល និងរុស្ស៊ី។ កាលក្រុមជម្រើសជាតិអាហ្សង់ទីន ឡើងបាល់ទាត់ពិភពលោក នៅអាល្លឺម៉ង់ Messi មិនបានពាក់អាវលេខ10ទេ ពោលគឺគេពាក់អាវលេខ19។
ក្រុមជម្រើសជាតិអាហ្សង់ទីន មិនបានឱ្យកីឡាករណាម្នាក់ពាក់អាវលេខ10នេះ ក្រៅពី Messi ឡើយ ដោយសារតែនៅចង់ទុកកន្លែងពិសេសសម្រាប់ជើងខ្លាំងម្នាក់នេះត្រឡប់មកវិញ៕