Sunday, July 6, 2025
Homeកីឡាអន្ដរជាតិCesc Fabregas នឹងរត់ចោល Chelsea រដូវកាលក្រោយ

Cesc Fabregas នឹងរត់ចោល Chelsea រដូវកាលក្រោយ

កីឡាករខ្សែបម្រើ Cesc Fabregas ដែលត្រូវផុតកុងត្រាជាមួយតោខៀវ Chelsea នៅដំណាច់រដូវកាលនេះ ហើយគេអាចនឹងទៅលេងនៅក្នុងទឹកដីអ៊ីតាលី ម្តងវិញ។

នេះបើយោងតាមប្រភពព័ត៌មាន The Sun ចេញផ្សាយកាលពីថ្ងៃពុធ ទី12 ខែកញ្ញា ឆ្នាំ2018។

ប្រភពព័ត៌មានដដែលនោះ បានឱ្យដឹងទៀតថា ក្លឹបធំៗ2នៅក្នុងក្របខណ្ឌបាល់ទាត់ Italy Serie A គឺ Milan និង Inter កំពុងបើកទ្វាររង់ចាំ។

ខ្សែបម្រើ Fabregas ត្រូវផុតកុងត្រាជាមួយក្លឹប Chelsea នៅដំណាច់រដូវកាលនេះ  ហើយកំពុងទទ្ទឹងរង់ចាំកុងត្រាថ្មី ទាំងអស់សង្ឃឹម។

ក្នុងអាណត្តិដឹកនាំរបស់លោក Maurizio Sarri កីឡាករ Fabregas មិនស្ថិតក្នុងក្រសែភ្នែករបស់លោកទេ ធ្វើឱ្យលោកស្ទើរតែគ្មានទីតាំងឈរជើងទៅហើយ។

គួររំឭកថា កីឡាករ Fabregas បានចូលមកលេងឱ្យក្លឹប Chelsea តាំងពីឆ្នាំ2014 ក្រោយផ្លាស់មកពីក្លឹប Barcelona។ នៅជាមួយក្លឹបនេះ ធ្លាប់ស៊ុតបាល់បាន15គ្រាប់ ក្នុងការបង្ហាញវត្តមាន132ប្រកួត៕

RELATED ARTICLES