តាមប្រភពព័ត៌មាន Xinhua ចេញផ្សាយកាលពីថ្ងៃអង្គារ ទី១១ ខែកញ្ញា ឆ្នាំ២០១៨ បានឱ្យដឹងថា កីឡាករខ្សែការពារ Luke Shaw នឹងអវត្តមានពីក្រុមបិសាចក្រហម Man Utd ក្នុងជំនួបជាមួយក្លឹបជើងខ្លាំង Watford ចុងសប្តាហ៍នេះ។
កីឡាករ Luke Shaw បានរងរបួសក្បាល ក្នុងអំឡុងពេលប្រកួតជាមួយក្រុមជម្រើសជាតិអេស្ប៉ាញ ប៉ះទង្គិចក្បាលជាមួយខ្សែការពារ Dani Carvajal។
ខ្សែការពាររូបនេះ បានវិលត្រឡប់ទៅក្លឹប Man Utd វិញ កាលពីថ្ងៃចន្ទ ដើម្បីទទួលការព្យាបាល ប៉ុន្តែមិនអាចជាសះស្បើយទាន់ពេល សម្រាប់ការប្រកួតនៅសប្តាហ៍នេះទេ។
ការប្រកួតនៅចុងសប្តាហ៍នេះ Man Utd ត្រូវការជ័យជម្នះ បន្ទាប់ពីបើករដូវកាលថ្មី៤ប្រកួត លេងមិនសូវបានល្អ។ ក្លឹប Man Utd ស្ថិតនៅចំណាត់ថ្នាក់លេខ១០ ក្នុងតារាងមាន៦ពិន្ទុ ចាញ់ក្រុមចំណាត់ថ្នាក់លេខ៣ Watford ៦ពិន្ទុ។
លទ្ធផលដ៏អន់នេះ ធ្វើឱ្យលោក Jose Morinho កំពុងរងសម្ពាធនៃការបណ្តេញចេញពីតំណែងកៅអីគ្រូបង្វឹក៕