Sunday, July 6, 2025
Homeកីឡាអន្ដរជាតិSarmiento មើលរំលង Man City ជ្រើសរើសយក Benfica

Sarmiento មើលរំលង Man City ជ្រើសរើសយក Benfica

កីឡាករវ័យក្មេងរបស់ក្លឹប Charlton បានមើលរំលងក្លឹបម្ចាស់ជើងឯក Premier League គឺ Man City ងាកមកជ្រើសរើសយកក្លឹប Benfica។

កីឡាករក្រុមជម្រើសជាតិអង់គ្លេស អាយុក្រោម១៦ឆ្នាំ បានក្លាយជាកីឡាករវ័យក្មេងចុងក្រោយបំផុត ដែលហ៊ានសម្រេចចិត្តបន្តការអភិវឌ្ឍអាជីពបាល់ទាត់នៅបរទេស។

Sarmiento កើតក្នុងទីក្រុង Madrid ដែលមានឪពុកម្តាយជនជាតិអេក្វាទ័រ  ប៉ុន្តែបានទៅរស់នៅប្រទេសអង់គ្លេស តាំងពីអាយុ៧ឆ្នាំ។

ក្លឹប Charlton មិនទាន់បានដាក់កីឡាកររូបនេះ ចូលទៅក្នុងឈុតធំនៅឡើយទេ ប៉ុន្តែបានពេញចិត្តនឹងដាក់កីឡាកររូបនេះ ឱ្យលេងនៅក្នុងឈុតយុវជនអាយុក្រោម២៣ឆ្នាំ។

លោក Steve Avory គ្រូបង្ហាត់បាល់ទាត់ បាននិយាយថា កីឡាកររូបនេះ អាចលេងបានទាំងខ្សែប្រយុទ្ធល្អជាងខ្សែការពារ។

លោកបានបន្ថែមទៀតថា Sarmiento គឺជាកីឡាករវ័យក្មេងតែមានទេពកោសល្យខ្ពស់ អាចលេងបានច្រើនមុខតំណែង ក្រៅពីខ្សែប្រយុទ្ធ៕

RELATED ARTICLES