Sunday, July 6, 2025
Homeកីឡាអន្ដរជាតិក្លឹបធំៗ៣ ប្រជែងគ្នាយក Frankie De Jong ពី Ajax

ក្លឹបធំៗ៣ ប្រជែងគ្នាយក Frankie De Jong ពី Ajax

តាមប្រភពព័ត៌មាន Daily Mail ចេញផ្សាយកាលពីថ្ងៃពុធ ទី១២ ខែកញ្ញា ឆ្នាំ២០១៨ បានឱ្យដឹងថា ក្លឹបធំចំនួន៣ គឺ Real Madrid, Barcelona និង Tottenham ចង់បានកីឡាករ Frenkie De Jong ពីក្លឹបបាល់ទាត់ហូឡង់ Ajax។

ក្លឹប Barcelona ចាប់អារម្មណ៍ចង់បានកីឡាករវ័យ២១ឆ្នាំរូបនេះ ពេញ១ឆ្នាំ ស្របពេលដែលក្លឹប Real Madrid និង Tottenham ចង់បានដែរ។

ក្លឹបមាន់ខ្នាយមាស Tottenham ធ្លាប់ឱ្យតម្លៃខ្លួនកីឡាកររូបនេះ ជិត៥០លានដុល្លារ តែត្រូវក្លឹប Ajax ច្រានចោល។

កីឡាករខ្សែបម្រើវ័យក្មេងរូបនេះ លេងឱ្យក្រុមជម្រើសជាតិហូឡង់ដ៍ គ្រប់កម្រិតតាំងពី U15 រហូតដល់ឈុតធំ បនាបង្ហាញទម្រង់លេងគួរឱ្យកត់សម្គាល់ ជាពិសេស ការយកឈ្នះ Peru ដោយលទ្ធផល ២-១។

ក្លឹប Ajax បានចងជើងកីឡាកររូបនេះ ជាមួយនឹងការបន្តកុងត្រាថ្មីរហូតដល់ឆ្នាំ២០២២ ដែលធ្វើឱ្យក្លឹបដែលចង់បានមានការពិបាកក្នុងការទិញដូរ។

Frenkie De Jong បានចូលមកលេងឱ្យក្លឹប Ajax កាលពីឆ្នាំ២០១៦ ក្រោយផ្លាស់មកពី ក្លឹប Jong Ajax។ នៅជាមួយក្លឹបនេះ ធ្លាប់ស៊ុតបាល់បាន១គ្រាប់ ក្នុង៣០ប្រកួត៕

RELATED ARTICLES