លោក Nasser Al-Khelaifi ប្រធានក្លឹបបាល់ទាត់បារាំង Paris SG បានធ្វើការរិះគន់យ៉ាងខ្លាំងទៅលើក្លឹបបាល់ទាត់ Real Madrid ដែលកំពុងលួចលាក់ចរចាជាមួយកីឡាករ Neymar ហើយបានគំរាមឱ្យក្លឹបនេះ ឈប់ទាក់ទងជាបន្ទាន់។
ក្លឹប Real Madrid ចង់បានកីឡាករ Neymar ជំនួសតំណែងកីឡាករ Christino Ronalda ដែលផ្លាស់ទៅលេងឱ្យក្លឹបសេះបង្កង់ Juventus។
ក្លឹប Real Madrid បានព្យាយាមលួងលោមកីឡាករសញ្ជាតិប្រេស៊ីល មុនពេលដែលគាត់ចាកចេញពីក្លឹបអ្នកមានបុណ្យ Barcelona ផ្លាស់ទៅលេងនៅក្លឹប Paris SG កាលពីឆ្នាំ២០១៧។
ប្រធានក្លឹប Paris SG បានិយាយថា “វាមិនយុត្តិធម៌ទេសម្រាប់ក្លឹបដទៃ ឬក៏នណាម្នាក់ដែលមកនិយាយជាមួយកីឡាកររបស់ខ្ញុំ”។
លោកបានបន្តទៀតថា “យើងកំពុងតែនិយាយជាមួយក្លឹប Real Madrid យើងមិនចង់ឱ្យក្លឹប Real Madrid ធ្វើបែបនេះទេ”។
កាលពីឆ្នាំមុន ក្លឹប Barcelona មានការខឹងសម្បាយ៉ាងខ្លាំងនៅពេលដែលក្លឹប Paris SG បង្ខំឱ្យគេលក់ Neymar៕