Monday, July 7, 2025
Homeព័ត៌មានជាតិគាត់ពូកែរឿងហ្នឹងសោះ ទើបប្រពន្ធទាំង៤ រត់ចោលគ្មានសល់

គាត់ពូកែរឿងហ្នឹងសោះ ទើបប្រពន្ធទាំង៤ រត់ចោលគ្មានសល់

ភ្នំពេញ ៖ បុរសសម្បូរស្នេហ៍ម្នាក់ មានប្រពន្ធដល់ទៅ៤នាក់ ប៉ុន្តែគ្មានអ្នកណាម្នាក់អាចទ្រាំរួមរស់ជាមួយនឹងប្តីម្នាក់នេះបានឡើយ ដោយសារតែប្តីនេះ គឺជាមនុស្សប្រមឹក តែនាំមិត្តភក្តិមកពពាក់ពពូនផឹកស៊ី ជក់ថ្នាំញៀនស្ទើររាល់ថ្ងៃ និងថែមទាំងមានចរិតកោងកាចឃោរឃៅ រករឿងអ្នកជិតខាង និងតែងប្រើហិង្សាវាយដំធ្វើបាបប្រពន្ធគ្មានអាសូរ រហូតប្រពន្ធទាំង៤នាក់ ទ្រាំមិនបាន ក៏នាំគ្នារត់ចោលអស់គ្មានសល់។ ចុងក្រោយ ដោយសារតែអ្នកភូមិទ្រាំនឹងទង្វើរបស់បុរសខាងលើមិនបាន ក៏លួចរាយការណ៍ប្រាប់សមត្ថកិច្ចចុះឃាត់ខ្លួនយកទៅចាត់ការតាមច្បាប់។

ប្រតិបត្តិការចុះឃាត់ខ្លួនជនសង្ស័យជាមុខសញ្ញាប្រើប្រាស់ និងជួញដូរថ្នាំញៀន ព្រមទាំងប្រើហិង្សាវ៉ៃប្រពន្ធ៤នាក់ ឱ្យរត់ចោលផ្ទះអស់នេះ បានធ្វើឡើង កាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចផ្ទះជួលមួយកន្លែង ស្ថិតក្នុងភូមិស្រែជម្រៅ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនខាងលើ មានឈ្មោះស៊្រុន វណ្ណដេត អាយុ២៦ឆ្នាំ មានស្រុកកំណើតនៅក្នុងភូមិព្រៃសណ្តែក សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ សព្វថ្ងៃស្នាក់នៅផ្ទះជួល ក្នុងភូមិសង្កាត់កើតហេតុខាងលើ។

ក្រោយឃាត់ខ្លួនជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចនាំទៅធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលសង្កាត់ចោមចៅ២ ដើម្បីរៀបចំកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES