Friday, July 4, 2025
Homeព័ត៌មានជាតិព្រោះតែគំនុំនឹងគេ បង្កើតហ្វេសប៊ុកក្លែងក្លាយបរិហារកេរ្តិ៍ នគរបាលខេត្តបាត់ដំបង

ព្រោះតែគំនុំនឹងគេ បង្កើតហ្វេសប៊ុកក្លែងក្លាយបរិហារកេរ្តិ៍ នគរបាលខេត្តបាត់ដំបង

បាត់ដំបង  ៖ កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៨ សមត្ថកិច្ចខេត្តបាត់ដំបង បានចាប់ឃាត់ខ្លួនបុរសម្នាក់ ដោយបានបរិហារកេរ្តិ៍លោកស្នងការនគរបាលខេត្ត តាមរយៈគណនីហ្វេសប៊ុកមួយ។

ជនសង្ស័យមានឈ្មោះសុខ​ ធារៈ​ ​ហៅ​ណុល​ កញ្ញា ឬ​ បញ្ញា ភេទប្រុស​ អាយុ​២៥​ឆ្នាំ​ មានទីលំនៅភូមិឫស្សី​២​ ឃុំមោង​ ស្រុកមោងឫស្សី​ ខេត្តបាត់ដំបង។

 

តាមប្រភពបានឲ្យដឹងថា កាលពីល្ងាចថ្ងៃទី​១០​ ខែ​តុលា​ ឆ្នាំ២០១៨​ គណនីហ្វេសប៊ុកមួយ ឈ្មោះ “តាមប្រហារពួកអានៅបួនជួរនិងអាចិន្តាលុះក្ស័យ” បានបង្ហោះខ្លឹមសារដោយភ្ជាប់រូបភាពចោទប្រកាន់ចំពោះថ្នាក់ដឹកនាំស្នងការ​នៃស្នងការដ្ឋាន​នគរបាលខេត្តបាត់ដំបង គឺឧត្តមសេនីយ៍​ទោ​ អ៊ុច​ សុខុន ​ដែលខ្លឹមសារទាំងនេះ គឺជារឿងមិនពិត ហើយបានបង្កឲ្យមានការ​ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិ​ត្តិយស និងសេចក្តីថ្លៃថ្នូររបស់ថ្នាក់​ដឹកនាំស្នងការដ្ឋាន ក៏ដូច​ជាកងកម្លាំងនគរបាលជាតិទាំងមូល។

ក្រោយពីឧត្តមសេនីយ៍ទោ​ អ៊ុច​ សុខុន បានឃើញ ក៏បានចាត់វិធានការបញ្ជាដល់កម្លាំងទាំងអស់ ឲ្យស្រាវជ្រាវដោយប្រើប្រាស់គ្រប់វិធានការជំនាញ​ និងដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង ផងនោះ​ រហូតដល់ថ្ងៃទី​១៤​ ខែ​តុលា​ ឆ្នាំ២០១៨ ​បានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ​ សុខ​ ធារៈ​ ​ហៅ​ណុល​ កញ្ញា ឬ​ បញ្ញា មានទីលំនៅភូមិឫស្សី​២​ ឃុំមោង​ ស្រុកមោងឫស្សី​ ខេត្តបាត់ដំបង​ ។

ជនសង្ស័យបានសារភាពថា “ខ្លួនពិតជាបាន​បង្កើតគណនីហ្វេសប៊ុកមួយឈ្មោះ (តាមប្រហារពួកអានៅបួនជួរនិងអាចិន្តាលុះក្ស័យ) ហើយយករូបអ្នកផ្សេងដែលខ្លួនមានគំនុំជាមួយ មកដាក់ក្នុងគណនីហ្វេសប៊ុក​ធ្វើជាម្ចាស់គណនី ហើយបង្ហោះខ្លឹមសារ​ និងរូបភាព​បរិហារកេរ្តិ៍ចំពោះឧត្តសេនីយ៍ទោ​ អ៊ុច​ សុខុន​ ដើម្បីទម្លាក់កំ​ហុសទៅម្ចាស់គណនីហ្វេសប៊ុក​នោះតែប៉ុណ្ណោះ​ ប៉ុន្តែទីបំផុត សកម្មភាពប្រឌិតរឿងដើម្បីទម្លាក់កំហុសទៅអ្នកដទៃនេះ ត្រូវបានសមត្ថកិច្ចនគរបាលបំបែកសំណុំរឿងវែកមុខឃើញហើយ”។

បច្ចុប្បន្ន ជនសង្ស័យ និងភស្តុតាង ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ​ចាត់ការតាមផ្លូវច្បាប់​ ៕

RELATED ARTICLES