Friday, July 4, 2025
Homeព័ត៌មានជាតិ៣ឆ្នាំគេចខ្លួនសម្ងំរកសុខ លបចូលស្រុកវិញ ជាប់ខ្នោះ

៣ឆ្នាំគេចខ្លួនសម្ងំរកសុខ លបចូលស្រុកវិញ ជាប់ខ្នោះ

ខេត្តពោធិ៍សាត់ ៖ ជនសង្ស័យម្នាក់ មានឈ្មោះស៊ុំ ស៊ីម អាយុ១៨ឆ្នាំ ធ្លាប់បានប្រព្រឹត្តអំពើហិង្សាវាយគូទំនាស់ បណ្តាលឱ្យរងរបួសធ្ងន់ រួចក៏ព្យាយាមរត់គេចខ្លួនអស់រយៈពេលជាង៣ឆ្នាំ លុះលបលួចត្រឡប់ចូលស្រុកវិញ ក៏ត្រូវសមត្ថកិច្ចប្រទះឃើញចាប់ឃាត់ខ្លួន កាលពីវេលាម៉ោង២និង០៧នាទីរសៀល ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ នៅចំណុចអូរដូននាគ ភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចនគរបាលស្រុកវាលវែង ចាប់ឃាត់ខ្លួនបញ្ជូនទៅកាន់ សាលាដំបូងខេត្តពោធិ៍សាត់ ដើម្បីចាត់ការតាមនីតិវិធី៕

RELATED ARTICLES