Friday, July 4, 2025
Homeព័ត៌មានជាតិសូមប្រុងប្រយ័ត្ន អ្នកចូលក្លឹបយប់ៗ!!! ចាប់បានម្នាក់ នៅម្នាក់ទៀត

សូមប្រុងប្រយ័ត្ន អ្នកចូលក្លឹបយប់ៗ!!! ចាប់បានម្នាក់ នៅម្នាក់ទៀត

ខេត្តបាត់ដំបង ៖ កាលពីវេលាម៉ោង៣រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ យុវជន២នាក់​ ទើបនឹងជិះម៉ូតូចេញពីផឹកស៊ីរាំលេងក្នុងក្លឹបរាត្រី បំណងត្រឡប់ទៅផ្ទះវិញ ស្រាប់តែពេលធ្វើដំណើរតាមផ្លូវ ក៏ត្រូវក្តឹបចោរ២នាក់ បានធ្វើសកម្មភាពកាប់ប្រហារ បណ្តាលឱ្យម្នាក់រយះក្បាល ចំណែកម្នាក់ទៀត ដាច់ដៃរងរបួសធ្ងន់ រួចប្លន់យកខ្សែក១ខ្សែទៅបាត់ លុះក្រុមជនរងគ្រោះដាក់ពាក្យប្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ ក៏ឈានដល់ការឃាត់ខ្លួនជនសង្ស័យបានម្នាក់ ខណៈដែលបក្ខពួកម្នាក់ទៀត បានរត់គេចខ្លួនបាត់ទៅហើយ ហេតុការណ៍នេះបានកើតឡើង នៅចំណុចក្បែរស្តុបព្រះមុនីវង្ស ស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។

ជនរងគ្រោះទាំង២នាក់ដែលត្រូវជនសង្ស័យកាប់ប្លន់ខ្សែក រួមមាន ទី១-ឈ្មោះផាត សុគី ភេទប្រុស អាយុ១៩ឆ្នាំ និងឈ្មោះឡាំ លាក់ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិប៉ោយស្វាយ ឃុំតាគ្រាម ស្រុកបាណន់ (ម្នាក់របួសដៃ និងម្នាក់របួសក្បាល)។ ចំណែកជនដៃដល់ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះលឿម កូវ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅក្នុងភូមិចុងអូរ ឃុំក្តុលដូនទាវ ក្រុងបាត់ដំបង។ ចំណែកបក្ខពួកម្នាក់ទៀត ដែលកំពុងរត់គេចខ្លួន មិនត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយ។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃទី១៧  ខែតុលា ឆ្នាំ២០១៨ ដើម្បីចាត់ការបន្តតាមនីតិវិធី។ ចំណែកបក្ខពួកដែលកំពុងរត់គេចខ្លួន សមត្ថកិច្ចកំពុងតាមប្រមាញ់ចាប់ខ្លួននាំយកមកផ្តន្ទាទោសតាមច្បាប់៕

RELATED ARTICLES