Friday, July 4, 2025
Homeព័ត៌មានជាតិឆេះហ្មត់!!! កូនប្រុសចិត្តខ្លាំង មិនទទួលការអង្វរកពីឪពុកម្តាយ

ឆេះហ្មត់!!! កូនប្រុសចិត្តខ្លាំង មិនទទួលការអង្វរកពីឪពុកម្តាយ

ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់បានដើរសេពគប់មិត្តភក្តិមិនល្អ ពពាក់ពពូនគ្នាជក់ថ្នាំញៀនជារៀងរាល់ថ្ងៃ លុះឪពុកម្តាយដឹងរឿង ក៏ស្តីបន្ទោសផង អង្វរកផង ឱ្យកូនប្រុសឈប់ប្រើប្រាស់គ្រឿងញៀនតទៅទៀត ស្រាប់តែកូនប្រុសចិត្តក្តៅបែរជាច្រឡោតខឹង រហូតដល់ធ្វើសកម្មភាពដុតផ្ទះចោល បណ្តាលឱ្យឆេះអស់គ្មានសល់ ទីបំផុត ក៏ត្រូវសមត្ថកិច្ចចាប់វាយខ្នោះនាំយកទៅចាត់ការតាមច្បាប់។

ករណីកូនប្រុសខឹងឪពុកម្តាយស្តីបន្ទោសពីរឿងជក់ថ្នាំញៀន បែរជាដុតផ្ទះចោលនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលារសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ នៅចំណុចភូមិកណ្តាល ឃុំវល្លិស ស្រុកសំរោងទង។

ជនសង្ស័យដែលធ្វើសកម្មភាពដុតផ្ទះកម្ទេចចោលនេះ មានឈ្មោះគី សំណាង ហៅបារាំង អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ និងជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន មានលំនៅក្នុងភូមិ-ឃុំកើតហេតុខាងលើ។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចបានចុះអន្តរាគមន៍ដល់ទីតាំងកើតហេតុ និងបានឃាត់ខ្លួនជនសង្ស័យខាងលើ នាំមកកាន់អធិការដ្ឋាននគរបាលស្រុកសំរោងទង ដើម្បីសួរនាំ និងរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES